ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម ផ្អាកកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង៨០គ្រឿងពីបារាំង ព្រោះខឹងរឿងចាប់ខ្លួនមេ Telegram
តាមការចុះផ្សាយរបស់គេហទំព័រ First Post នៅថ្ងៃពុធទី២៨ខែសីហឆ្នាំ២០២៤, ប្រទេសអារ៉ាប់រួម បានផ្អាកកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងចំនួន៨០គ្រឿងពីបារាំងសិន ព្រោះខឹងចិត្តរឿងដែលរដ្ឋាភិបាលទីក្រុងប៉ារីស ចាប់ខ្លួនមេ Telegram លោក Pavel Durov។

ក្នុងសេចក្តីរាយការណ៍នោះ អារ៉ាប់រួម មិនមែនត្រឹមផ្អាកទិញយន្តហោះចម្បាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិចារណាលើលទ្ធភាព បញ្ចប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាជាមួយប្រទេសបារាំងទាំងស្រុងផងដែរ ជុំវិញការចាប់ខ្លួនលោក Durov នេះ។ មិនត្រឹមប៉ុណ្ណឹង ក្រសួងការបរទេសអារ៉ាប់រួម ថែមទាំងអំពាវនាវឲ្យបារាំង ផ្តល់សិទ្ធិកុងស៊ុលនិងតម្រូវការចាំបាច់ទាំងអស់ដល់លោក Durov ផងដែរ។
ក្រោយការផ្អាកនេះ ក្រុមអ្នកជំនាញបានចោទជាសំណួរថា តើទំនាក់ទំនងបារាំង-អារ៉ាប់រួមនាពេលអនាគត នឹងទៅជាយ៉ាងណា ហើយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ នឹងរងផលប៉ះពាល់ដែរឬក៏អត់?

សូមជម្រាបថា ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៤ខែសីហា រដ្ឋអាជ្ញាទីក្រុងប៉ារីសលោក Laure Beccuau បានបង្ហាញបញ្ជីនៃការចោទប្រកាន់ ១២ករណីប្រឆាំងនឹងលោក Durov។
ក្នុង១២ករណីនេះ គឺបូករួមទាំងការចោទប្រកាន់ធ្ងន់ធ្ងរមួយចំនួនផងដែរដូចជា ពាក់ព័ន្ធការចែកចាយរូបភាពអាសអាភាសរបស់កុមារ បទល្មើសទាក់ទងនឹងគ្រឿងញៀន ការក្លែងបន្លំ និងលាងលុយកខ្វក់។ លើសពីនេះ លោក Durov ថែមទាំងរងការចោទប្រកាន់ពីបទបដិសេធសហការជាមួយអាជ្ញាធរលើសំណើផ្តល់ទិន្នន័យដោយស្របច្បាប់ និងសមគំនិតចែកចាយឧបករណ៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


