ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន, ស្លាប់និងរបួសមនុស្សជាង ៣០០នាក់
កងកម្លាំងលោកពូទីន បានបើកការវាយប្រហារមីស៊ីលលើទីក្រុង Poltava ភាគកណ្តាលប្រទេសអ៊ុយក្រែន ដោយសម្លាប់មនុស្សចំនួន៥១នាក់ និងរបួស២៧១នាក់ទៀត ហើយក្នុងចំណោមអ្នកស្លាប់ក៏មានទាំងទ័ពរបស់លោក ហ្សេលេនស្គី ផងដែរ។

តាមការបញ្ជាក់ពីក្រសួងការពារជាតិអ៊ុយក្រែន, ការដែលមានជនរងគ្រោះច្រើនបែបនេះគឺព្រោះតែ ប្រជាជនរត់ចូលលេណដ្ឋានមិនទាន់ក្រោយស៊ីរ៉ែនប្រកាសអាសន្នបន្លឺឡើង។
ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រហែល៩ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃអង្គារទី៣ខែកញ្ញា ដោយរុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចំនួន២គ្រាប់ ចំបណ្ឌិត្យសភាយោធា និងមន្ទីរពេទ្យនៅក្បែរនោះ។
ការវាយប្រហារនេះទៀតសោត គឺជាការវាយប្រហារដែលសម្លាប់មនុស្សច្រើនបំផុតមួយដោយស្នាដៃកងកម្លាំងរុស្ស៊ី ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជាង៩០០ថ្ងៃមុន។

ពាក់ព័ន្ធរឿងនេះ លោកហ្សេលេនស្គី ប្តេជ្ញាថា ទីក្រុងមូស្គូនឹងត្រូវសងសឹកវិញ ចំពោះការវាយប្រហារដ៏សាហាវឃោរឃៅ ហើយអំពាវនាវជាថ្មី សុំខែលការពារដែនអាកាសបន្ថែម បើមិនបានទេ អ៊ុយក្រែនមិនអាចការពារខ្លួនពីមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីបានឡើយ។
ដោយឡែក សេតវិមាន ក៏បានថ្កោលទោសការវាយប្រហារដ៏សាហាវនេះផងដែរ ដោយនិយាយថា វាបង្ហាញពីតម្រូវការដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងកៀវជាបន្ទាន់។

តាមការអះអាងរបស់ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិសេតវិមានលោក John Kirby, «ការវាយប្រហារនេះ គឺដាស់ឲ្យយើងឃើញអំពើឃោរឃៅដ៏រន្ធត់បន្ថែមទៀតរបស់លោកពូទីនដែលធ្វើដាក់ប្រជាជនក្នុងប្រទេសអ៊ុយក្រែន។ ដូចនេះ សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយយោធាបន្ថែម ទៅឲ្យទីក្រុងកៀវ នាប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនទាន់ចេញមុខនិយាយអ្វី ជុំវិញការវាយប្រហារនេះនៅឡើយទេ ខណៈហេតុការណ៍នេះ កើតឡើងចំពេលលោក ពូទីន កំពុងបំពេញទស្សនកិច្ចនៅឯប្រទេសម៉ុងហ្គោលី។
សូមបញ្ជាក់ថា ទីក្រុង Poltava ស្ថិតនៅចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីកៀវ ហើយមុនសង្គ្រាម ទីក្រុងនេះមានប្រជាជនរស់នៅប្រមាណ ៣០ម៉ឺននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ព្រមានសមាជិកខ្លួន កុំចេះតែបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ផ្តេសផ្តាស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


