ព័ត៌មានអន្ដរជាតិ
ណាតូ ព្រមានសមាជិកខ្លួន កុំចេះតែបាញ់ទម្លាក់មីស៊ីលរុស្ស៊ី ផ្តេសផ្តាស
អង្គការណាតូ បានព្រមានខ្លាំងៗថា រដ្ឋជាសមាជិកទាំងអស់មិនគួរបាញ់ទម្លាក់មីស៊ីលរុស្ស៊ីផ្តេសផ្តាសនោះទេ ពួកគេគួរតែពិភាក្សាគ្នាសិនមុននឹងធ្វើអ្វីមួយ ពោលគឺមិនគួរធ្វើដោយចិត្តឯងឡើយព្រោះថា ពេលជម្លោះរាលដាលវាមិនមែនប៉ះពាល់តែប្រទេសនោះទេ ពោលគឺសម្ព័ន្ធភាពនេះទាំងមូលតែម្តង។

នេះគឺជាសារព្រមានឆ្លើយតបទៅការទាមទាររបស់អ៊ុយក្រែន និងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញលោក Radoslaw Sikorski ដែលលើកឡើងថា មីស៊ីលនិងដ្រូនរុស្ស៊ីគួរតែស្ទាក់ចាប់នៅអ៊ុយក្រែន។
យ៉ាងណាក្តី អ្នកនាំពាក្យសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ក៏ទទួលស្គាល់ដែរថា រដ្ឋជាសមាជិកណាតូមានសិទ្ធការពារដែនអាកាសរបស់ពួកគេ ប៉ុន្តែបើប្រទេសណាធ្វើសកម្មភាពដោយចិត្តឯងដើម្បីជួយអ៊ុយក្រែននោះ អាចធ្វើឲ្យជះឥទ្ធិពលដល់អង្គការនេះទាំងមូល។ អង្គការណាតូ មានទំនួលខុសត្រូវក្នុងការទប់ស្កាត់មិនឲ្យសង្រ្គាមរុស្ស៊ីរីកកាន់តែធំ ហើយមិនចង់ក្លាយជាភាគីនៃជម្លោះឡើយ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពី លោក Sikorski ផ្តល់បទសម្ភាសទៅកាន់កាសែត Financial Times ថា «នៅពេលមីស៊ីលអរិភាពឈានចូលដែនអាកាសរបស់យើង វានឹងជាការការពារខ្លួនដោយស្របច្បាប់ ព្រោះថា ពេលមីស៊ីលនោះហោះចូលដែនអាកាសរបស់យើង ច្បាស់ណាស់ប្រជាជនរបស់យើងមានហានិភ័យត្រូវរបួសដោយសារបំណែករបស់វា»។
លោក Sikorski ពន្យល់ទៀតថា «ការការពារដែនអាកាសរបស់ខ្លួនបែបនេះ គឺមិនប៉ះពាល់ដល់ណាតូទេ ព្រោះវាជាកាតព្វកិច្ចតាមរដ្ឋធម្មនុញ្ញរបស់យើង»។
តាមពិតទៅ ទីក្រុងវ៉ាសូវីនិងកៀវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នារួចទៅហើយ កាលពីខែកក្កដា ដែលប្រទេសទាំងពីរនឹងពិភាក្សាគ្នាក្នុងគោលបំណងពិនិត្យមើលហេតុផលនិងលទ្ធភាពនៃការស្ទាក់ចាប់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។ លើសពីនេះ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ក៏បានពិភាក្សាអំពីផែនការសម្រាប់ខែលការពារដែនអាកាសជាមួយមន្ត្រីណាតូក្នុងទីក្រុង ព្រុចសែល នៃប្រទេសបែលហ្ស៊ិកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វិមានក្រឹមឡាំង ចោទថា ណាតូ និងលោកខាងលិចជួយអ៊ុយក្រែនវាយចូលដីរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


