ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសយានដ្ឋានខេត្តសៀមរាប មានគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស
ក្រុមហ៊ុនអាកាសយានដ្ឋានខេត្តសៀមរាប សហការជាមួយក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Design មានគម្រោងវិនិយោគ អភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ខេត្តសៀមរាប។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (AIAI) និងគណៈប្រតិភូ ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Design Institute Co., Ltd ដឹកនាំដោយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ លោក ជា វុទ្ធី បានជួបគណៈប្រតិភូ ក្រុមហ៊ុន AIAI នេះម្តងរួចមកហើយ ដែលពេលនោះក្រុមហ៊ុនបានស្នើសុំជួបពិភាក្សា ក៏ដូចស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ ទី១.ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២.ការវិនិយោគក្នុងវិស័យទេសចរណ៍ និងទី៣.ការវិនិយោគក្នុងវិស័យកសិកម្ម។
លោក Lu Wei ក៏បានលើកឡើងថា គោលបំណងនៃការពិភាក្សាការងារនាពេលនេះគឺដើម្បីជម្រាបជូនពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុន Energy China YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។

គម្រោងតំបន់ថាមពលពិសេសនេះនឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


