ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអ៊ីស្រាអែល៧៥ម៉ឺននាក់ ធ្វើបាតុកម្ម ដើម្បីទាមទារបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង
ជនជាតិអ៊ីស្រាអែលប្រមាណ ៧៥ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មដ៏ធំមិនធ្លាប់មាន ខណៈដែលពួកគេទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា។

បាតុកម្មដ៏ធំនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានរកឃើញសាកសពចំណាប់ខ្មាំង៦នាក់ពីផ្លូវរូងក្រោមដីមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្គាហ្សា។
ក្រុមអ្នកតំណាង និងសមាជិកគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែល បានស្តីបន្ទោសលោក Netanyahu និងរដ្ឋាភិបាលរបស់លោកចំពោះការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងធានាការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់ខ្លួនកាលពីឆ្នាំមុន។
យោងតាមយោធាអ៊ីស្រាអែលបានឲ្យដឹងថា ចំណាប់ខ្មាំងជាង ១០០នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ប៉ុន្តែប្រហែលមួយភាគបីនៃអ្នកទាំងនោះត្រូវបានគេជឿថាបានបាត់បង់ជីវិតទៅហើយ។ ចំណាប់ខ្មាំងសរុបចំនួន ១០៥នាក់ត្រូវបានដោះលែងដោយក្រុមហាម៉ាសជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន ២៤០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ដែលការដោះដូរនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា។
ក្រុមសកម្មប្រយុទ្ធហាម៉ាសបានចាប់មនុស្សប្រហែល ២៤០នាក់ធ្វើជាឈ្លើយសឹកបន្ទាប់ពីការវាយប្រហារនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។ យ៉ាងហោចណាស់មនុស្ស ១១៣៩នាក់បានស្លាប់នៅក្នុងការវាយប្រហារនេះ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយប្រហារសងសឹក និងសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤ម៉ឺននាក់នៅក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលឲ្យមានការថ្កោលទោសជាសកល។ អ៊ីស្រាអែលក៏បានសម្លាប់មនុស្សជាង ៦០០នាក់នៅតំបន់ West Bank ដែលខ្លួនកាន់កាប់ និងឃុំខ្លួនជនជាតិប៉ាឡេស្ទីនជិត ១ម៉ឺននាក់៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ២៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ