ព័ត៌មានអន្ដរជាតិ
ចិន ថា ទំនាក់ទំនងជាមួយហ្វីលីពីនកំពុងស្ថិតលើផ្លូវបំបែក ជុំវិញជម្លោះសមុទ្រចិនខាងត្បូង
ប្រទេសចិនបានអំពាវនាវឲ្យហ្វីលីពីន «ពិចារណាហ្មត់ចត់អំពីអនាគត» នៃទំនាក់ទំនងដែលឈានដល់ «ផ្លូវបំបែក» ចំពេលភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃចន្ទរបស់ People’s Daily ដែលជាកាសែតរដ្ឋរបស់បក្សកុម្មុយនិស្តចិន។

កាសែត People’s Daily បានផ្សាយថា៖ «ទំនាក់ទំនងចិន-ហ្វីលីពីនឈរនៅផ្លូវបំបែកមួយ ប្រឈមមុខនឹងជម្រើសនៃផ្លូវដែលត្រូវទៅ»។ កាសែតរដ្ឋចិន បានបន្តថា៖ «ការសន្ទនា និងការពិគ្រោះយោបល់គឺជាផ្លូវត្រឹមត្រូវ ព្រោះថាគ្មានផ្លូវចេញពីជម្លោះតាមរយៈការប្រឈមមុខគ្នានោះទេ។ ទីក្រុងម៉ានីល គួរតែពិចារណាឲ្យបានហ្មត់ចត់អំពីអនាគតនៃទំនាក់ទំនងចិន-ហ្វីលីពីន និងធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យត្រលប់មកផ្លូវត្រូវវិញ»។
ហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងចេតនាវាយកម្ទេចនាវាឆ្មាំសមុទ្រនៅក្នុងផ្លូវទឹកជម្លោះនារយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីខែមិថុនា ដែលបណ្ដាលឲ្យនាវិកហ្វីលីពីនម្នាក់បានបាត់បង់ម្រាមដៃអស់មួយ។
ឧប្បត្តិហេតុទាំងនោះ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែមានភាពថ្នាំងថ្នាក់នឹងគ្នា បើទោះជាមានកិច្ចខិតខំប្រឹងប្រឹងបង្កើតទំនាក់ទំនងថ្មី ដើម្បីកែលម្អការដោះស្រាយជម្លោះដែនសមុទ្រក៏ដោយ។
ទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងផ្នែកដែលអះអាងដោយហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម។ ផ្នែកនៃផ្លូវទឹក ដែលមានពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំក្នុងតម្លៃ៣ទ្រីលានដុល្លារនេះ ត្រូវបានគេជឿថាសម្បូរទៅដោយប្រេង ឧស្ម័នធម្មជាតិ និងស្តុកត្រី។
តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ២០១៦ បានរកឃើញថា ការទាមទារដ៏ធំរបស់ប្រទេសចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ។ យ៉ាងណា សេចក្តីសម្រេចនេះត្រូវរដ្ឋាភិបាលក្រុងប៉េកាំងច្រានចោល។
កាលពីខែមិថុនា សហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិសុខហ្វីលីពីន បន្ទាប់ពីទីក្រុងម៉ានីលបានចោទប្រកាន់ប្រទេសចិនពី «សកម្មភាពដោយចេតនា» ដើម្បីបញ្ឈប់ការដាក់ពង្រាយកងទ័ពហ្វីលីពីនម្ដងទៀត ដែលឈរជើងនៅតំបន់ជម្លោះ Second Thomas Shoal៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


