ព័ត៌មានអន្ដរជាតិ
កុមារ៤០០នាក់ត្រូវជួយសង្គ្រោះពីកន្លែងថែទាំបន្ទាប់ពីមានការសង្ស័យបំពានផ្លូវភេទ
អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះកុមារជាង៤០០នាក់ដែលត្រូវបានគេសង្ស័យថា ត្រូវបានរំលោភបំពានផ្លូវភេទ និងរាងកាយនៅកន្លែងមើលថែទាំក្មេងគ្រប់គ្រងដោយ ក្រុមហ៊ុនអាជីវកម្មដ៏លេចធ្លោមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ខែកញ្ញានេះ។

បន្ទាប់ពីការវាយឆ្មក់លើទីតាំងចំនួន ២០ នៅទូទាំងរដ្ឋចំនួនពីរកាលពីថ្ងៃពុធ ប៉ូលិសបានជួយសង្គ្រោះកុមារចំនួន ៤០២ នាក់ និងបានចាប់ខ្លួនមនុស្សពេញវ័យចំនួន១៧១នាក់ រួមទាំងគ្រូបង្រៀន(សាសនា) និងអ្នកមើលថែទាំក្មេងផងដែរ។
កុមារដែលត្រូវបានជួយសង្គ្រោះរួមមានក្មេងប្រុស២០១នាក់និងក្មេងស្រី២០១នាក់ដែលមានអាយុចន្លោះពី១ឆ្នាំដល់ ១៧ឆ្នាំ។ កុមារទាំងនោះនឹងត្រូវបានគេដាក់បណ្ដោះអាសន្ននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសក្នុងរដ្ឋធានីគូឡាឡាំពួ ហើយនឹងទទួលការពិនិត្យសុខភាព។
យោងតាមប៉ូលិស ទីតាំងទាំងនោះត្រូវបានគ្រប់គ្រងដោយ Global Ikhwan Services and Business (GISB) ខណៈការស៊ើបអង្កេតបឋមរបស់ប៉ូលិសបានកំណត់ថា កុមារដែលរងផលប៉ះពាល់គឺជាកូនប្រុសស្រីរបស់បុគ្គលិក GISB ដែលជាក្រុមហ៊ុន «អ៊ីស្លាម» ដែលពាក់ព័ន្ធនឹងអាជីវកម្មរាប់ចាប់ពីផ្សារទំនើបរហូតដល់កន្លែងបោកគក់។
កុមារទាំងនោះត្រូវបានបញ្ជូនទៅកន្លែងថែទាំភ្លាមៗបន្ទាប់ពីពួកគេកើត ហើយពួកគេត្រូវបានទទួលរងនូវការរំលោភបំពានជាច្រើនទម្រង់ រួមមានការបំពានផ្លូវភេទដោយមនុស្សពេញវ័យដែលមើលថែពួកគេ ហើយក្រោយមកបង្រៀនឱ្យបំពានផ្លូវភេទកុមារផ្សេងទៀត។ លើសពីនេះកុមារដែលឈឺមិនត្រូវបានអនុញ្ញាតឱ្យស្វែងរកការព្យាបាលទេរហូតដល់ស្ថានភាពរបស់ពួកគេកាន់តែធ្ងន់ធ្ងរ ខណៈកុមារតូចៗមួយចំនួនក៏ត្រូវបានដុតដោយស្លាបព្រាក្តៅផងដែរ នៅពេលដែលពួកគេធ្វើខុស។

ប៉ូលិសជឿថា GISB ដែលមានប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងបារាំង បានកេងប្រវ័ញ្ចលើកុមារ និងប្រើប្រាស់មនោសញ្ចេតនាសាសនាដើម្បីប្រមូលអំណោយ និងការឧបត្តម្ភ។ ទោះបីជាយ៉ាងណានៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុននេះបាននិយាយថា គោលបំណងរបស់ក្រុមហ៊ុនគឺ «ដើម្បីអភិវឌ្ឍរបៀបរស់នៅរបស់ឥស្លាម ហើយគោលការណ៍របស់ក្រុមហ៊ុនមិនផ្ទុយនឹងសាសនាអ៊ីស្លាម និងច្បាប់នោះទេ»។
បន្ទាប់ពីការវាយឆ្មក់នេះនាយកដ្ឋានសាសនាឥស្លាម Selangor (JAIS) បានស្នើសុំឱ្យប៉ូលិសប្រគល់សម្ភារៈបង្រៀនដែលរឹបអូសបានក្នុងអំឡុងពេលវាយឆ្មក់នៅក្នុងរដ្ឋ Selangor និង Negeri Sembilanto ដើម្បីអាចសម្រេច ថាតើបទល្មើសណាមួយត្រូវបានប្រព្រឹត្តនៅក្រោមច្បាប់ឥស្លាម ដែលត្រូវបានអនុវត្តស្របគ្នានឹងច្បាប់សាសនានៅក្នុង ប្រព័ន្ធផ្លូវច្បាប់របស់ប្រទេស។
ករណីនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ដែលគ្របដណ្តប់លើបទល្មើសផ្លូវភេទលើកុមារ និងការជួញដូរមនុស្ស ខណៈវាគឺជាករណីដែលបង្កឲ្យមហាជនម៉ាឡេស៊ីមានការភ្ញាក់ផ្អើលទូទាំងប្រទេសផងដែរ។
គួរបញ្ជាក់ថា GISB ត្រូវបានភ្ជាប់ជាមួយនិកាយសាសនា Al-Arqam ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលក្នុងឆ្នាំ ១៩៩៤៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


