ព័ត៌មានអន្ដរជាតិ
អង់គ្លេសទំនងអនុញ្ញាតឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយបាញ់ចូលរុស្ស៊ី
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ត្រូវបានជំរុញដោយអតីតរដ្ឋមន្ត្រីការពារជាតិ និងអតីតនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងទឹកដីរុស្ស៊ី ស្របពេលដែលជំហរដូចគ្នានេះត្រូវបានព្រលយដោយប្រធានាធិបតីសហរដ្ឋអាមេរិក។ យោង កាសែត The Sunday Times រាយការណ៍កាលពីថ្ងៃសៅរ៍។

យោងតាមកាសែត Sunday Times ការអំពាវនាវនេះបានមកពីអតីតរដ្ឋមន្ត្រីការពារជាតិមកពីគណបក្សអភិរក្សចំនួនប្រាំរូប រួមមានលោក Grant Shapps, Ben Wallace, Gavin Williamson, Penny Mordaunt និង Liam Fox ក៏ដូចជាពីអតីតនាយករដ្ឋមន្ត្រី Boris Johnson។
កាសែត Sunday Times បានរាយការណ៍ថា រដ្ឋមន្រ្តីទាំងនោះបានផ្តល់ការព្រមានដល់ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Starmer ថា៖«ការពន្យារពេលណាមួយបន្ថែមទៀតនឹងធ្វើឱ្យប្រធានាធិបតីពូទីនមានប្រៀបកាន់តែខ្លាំង»។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអង្វរកសម្ព័ន្ធមិត្តជាច្រើនខែកន្លងមកហើយ ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលលោកខាងលិច រួមទាំង ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងមីស៊ីលល្បឿនលឿនជាងសំឡេង (Storm Shadow) របស់ចក្រភពអង់គ្លេស ចូលទៅក្នុងប្រទេសរុស្ស៊ីដើម្បីបង្អាក់សមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូមកលើប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Starmer និងប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ថាតើត្រូវអនុញ្ញាតឱ្យទីក្រុងកៀវ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដែរឬទេ។
រហូតមកដល់ពេលនោះ មិនទាន់មានការផ្សាយណាមួយបង្ហាញថា ប្រមុខប្រទេសមហាអំណាចទាំងពីរ បានសម្រេចចិត្តនៅឡើយ ប៉ុន្តែពួកគេបានព្រលយរួចជាសម្រេចអំពីលទ្ធភាពនៃការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ ស្របពេលអ៊ុយក្រែនមានភាពក្លាយហានវាយចូលទឹកដីរុស្ស៊ីកាន់តែជ្រៅដើម្បីបង្កើនតំបន់ទ្រនាប់ការពារ។
យោងការផ្សាយរបស់រ៉យទ័រ មន្ត្រីអាមេរិកមួយចំនួនមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ការអនុញ្ញាតឱ្យមានការប្រើប្រាស់កាំជ្រួចបែបនេះនឹងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅក្នុងការប្រយុទ្ធរបស់ទីក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកខាងលិចនឹងវាយប្រហាររុស្ស៊ីដោយផ្ទាល់ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយផលិតដោយលោកខាងលិចនោះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


