សន្តិសុខសង្គម
យុវជនម្នាក់ទៅលេងទឹកនៅព្រែកតាឃ្លោក ឃុំកោះសូទិន ជាអកុសលបានលង់ទឹកស្លាប់
កំពង់ចាម ៖ យុវជនម្នាក់បានទៅលេងទឹកនៅព្រែកតាឃ្លោក ឃុំកោះមិត្ត ជាអកុសលបានលង់ទឹកស្លាប់នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ចំណុចព្រែកតាឃ្លោក ស្ថិតនៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពបញ្ជាក់ថា នៅវេលាម៉ោង២រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ មានយុវជនម្នាក់បានលង់ទឹកស្លាប់នៅចំណុចព្រែកតាឃ្លោក។ យុវជនរងគ្រោះនោះ មានឈ្មោះឆេង បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកតាអ៊ែ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមសេចក្ដីរាយការណ៍ពីមិត្តភ័ក្តរបស់សព បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១៣ និង២០នាទី ឈ្មោះ ឆេង បញ្ញា បានជិះម៉ូតូចេញពីចំការគ ភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកលេងទឹកនៅចំណុចព្រែកតាឃ្លោក ស្ថិតនៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ពេលមកដល់កន្លែងកើតហេតុ ឈ្មោះ ឆេង បញ្ញា បានចុះពីលើម៉ូតូដើរចូលទៅលេងទឹក តាមផ្លូវបេតុងចុះទៅទីតាំងជ្រៅ ហើយបានធ្លាក់ពីលើផ្លូវបេតុងលិចចូលទៅក្នុងទឹកបាត់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន រួមនឹងអ្នកភូមិបានរកឃើញនៅវេលាម៉ោង៣នឹង៣៥នាទីល្ងាច បន្ទាប់មកមន្ត្រីសមត្ថកិច្ចបានធ្វើកោសល្យវិច័យលើសាកសព ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយមូលហេតុលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


