ជីវិតកម្សាន្ដ
មូលហេតុ Rosé ស្គមស្គាំងគួរឲ្យខ្លាច ពេលបង្ហាញខ្លួននៅ Paris Fashion Week
កាលពីព្រឹកព្រលឹមថ្ងៃទី ២៥ ខែឧសភា Rosé សមាជិកក្រុម BLACKPINK បានក្លាយជាចំណុចសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយនៅពេលចូលរួមក្នុងកម្មវិធី Saint Laurent’s Women’s Summer 25 នៃ Paris Fashion Week ។ តារាស្រីរូបនេះ បានក្លាយជាចំណាប់អារម្មណ៍ខ្លាំងជាមួយនឹងរូបរាងសិចស៊ីដូចតារាហូលីវូដ ប៉ុន្តែបែរជាលេចចេញនូវជើងស្គមស្គាំង ខណៈមហាជនដាក់ការសង្ស័យថា មកពីនាងតមអាហារជ្រុលពេក។
យ៉ាងណាក៏ដោយ តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីប្រចាំក្រុម BLACKPINK បញ្ចេញសាច់សខ្ចីអមដោយជើងស្គមៗ ទោះជាអ្នកគាំទ្រជាច្រើនហាក់ដូចជាបារម្ភពី Rosé យ៉ាងណាក្ដី ។ គ្រប់គ្នាខ្លាចថាRosé តមអាហារច្រើនពេក ហើយធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ដូច្នេះតើអ្វីទៅជាមូលហេតុដែលធ្វើឲ្យនាងប្រែជាស្គមស្គាំងខ្លាំងម្ល៉េះ?
Rosé មិនបានតមឬមានរបបអាហារដ៏តឹងរ៉ឹងទេ ប៉ុន្តែនាងចង់កែលម្អរូបរាងកាយឲ្យសមនឹងស្ដង់ដារតែប៉ុណ្ណោះ។ តារាស្រីរូបនេះធ្លាប់ចែករំលែកថា «ខ្ញុំមិនបានតមអាហារ តែខ្ញុំស្រកដោយឯកឯងតែម្ដង។ ជារាល់ថ្ងៃខ្ញុំត្រូវប្រឹងប្រែង វាជាការប្រឹងប្រែងឡើងទម្ងន់ ព្រោះរាងកាយរបស់មនុស្សម្នាក់ៗខុសគ្នា សង្ឃឹមថាគ្រប់គ្នាក៏យល់ដែរ »។

ដូច្នេះ ប្រភេទរាងកាយរបស់ Rosé គឺស្គមស្គាំង និងពិបាកឡើងទម្ងន់។ Rosé ងប់ងល់នឹងការហូបចុក ប៉ុន្តែពិបាកឡើងទម្ងន់ដោយសារស្ថានភាពរាងកាយ។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង នាងមានរាងកាយស្គមស្គាំងស្រាប់ទៅហើយ ។ ជាមួយគ្នានេះថែមទៀត តារាស្រីរូបនេះមានកម្ពស់ ១ ម៉ែត្រ ៦៨, ទម្ងន់ប្រហែល ៤៦ គីឡូក្រាម, និងចង្កេះក្រោម ៦០ សង់ទីម៉ែត្រ។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ BLACKPINK បានបញ្ចប់កម្មវិធី 66 Born Pink World Tour ទូទាំងពិភពលោក។ នេះគឺជាបរិមាណការងារដ៏ច្រើន ហើយប្រើប្រាស់ថាមពលច្រើន។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាផ្ទាល់ខ្លួនជាមួយ YG Entertainment Rosé បានផ្តោតលើគម្រោងទោលរបស់នាងយ៉ាងខ្លាំង។ ក្រៅពីផលិតចម្រៀង នាងត្រូវធ្វើដំណើរជុំវិញពិភពលោកជានិច្ច ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នានា។ ទោះបីជាកាលវិភាគការងាររបស់នាងតែងតែតឹងតែង ប៉ុន្តែអ្នកគាំទ្រជាច្រើនជឿថា Rosé ដឹងពីរបៀបថែរក្សាសុខភាពខ្លួនឯង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Han So Hee ប្រាប់អ្នកសារព័ត៌មាន កុំសួរពីអតីតមិត្តប្រុសទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
សន្តិសុខសង្គម៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម


