ព័ត៌មានអន្ដរជាតិ
១ភាគ៤ នៃប្រទេសថៃ កំពុងរងគ្រោះដោយទឹកជំនន់
តាមការបញ្ជាក់ពីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ និងត្រូវចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃអង្គារទី៨ខែតុលាឆ្នាំ២០២៤, គិតត្រឹមពេលនេះ ខេត្តចំនួន១៩នៅតែបន្តរងការវាយប្រហារដោយគ្រោះទឹកជំនន់ ពោលគឺស្មើនឹង១ភាគ៤នៃប្រទេស។

ខេត្តទាំងនោះរួមមាន Chiang Rai, Chiang Mai, Lamphun, Lampang, Tak, Phitsanulok, Nakhon Sawan, Sukhothai, Udon Thani, Kalasin, Chaiyaphum, Maha Sarakham, Ubon Ratchathani, Sing Buri, Suphan Buri, Ang Thong, Ayutthaya, Nakhon Pathom និង Songkhla ហើយជាលទ្ធផល ទឹកជំនន់បានបង្កទុក្ខលំបាកដល់មនុស្សជាង ៦៦ ២០២គ្រូសារនិង ជន់លិចភូមិចំនួន ១ ៥៥៦ ក្នុង៦៥ស្រុក។
ស្របពេលជាមួយគ្នានោះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីទឹកជំនន់រហ័សនិងគ្រោះបំណាក់ដីបន្ថែមទៀតនៅភាគខាងកើតនិងខាងត្បូង ចំណែកឯនៅទីក្រុងបាងកក ក៏នឹងមានព្យុះភ្លៀងលាយឡំផ្គររន្ទះផងដែរ។

លើសពីនេះអ្នកដើរសមុទ្រត្រូវណែនាំឲ្យផ្អាកចេញទូកសិន ព្រោះរលកសមុទ្រ Andaman និងឈូងសមុទ្រថៃ អាចធំៗនិងមានកម្ពស់ខ្ពស់។
សូមបញ្ជាក់ថា បើគិតចាប់តាំងពីថ្ងៃ១៦ខែសីហាដល់ថ្ងៃទី៧ខែតុលា គ្រោះទឹកជំនន់ បានវាយប្រហារខេត្តថៃចំនួន៤៤ ប៉ះពាល់ដល់មនុស្ស ២៤១ ៤៨២គ្រួសារ ហើយក្នុងនោះក៏សម្លាប់មនុស្ស៥២នាក់ផងដែរ ខណៈ២៨នាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


