ព័ត៌មានជាតិ
លោក សុខ ឥសាន៖ យកឈ្មោះថ្នាក់ដឹកនាំទៅបោកប្រាស់គេ ពេលរកលុយបានវាគ្រាន់ តែថ្នាក់ដឹកនាំទាន់វាក្រែល
«បើសិនណាជាយកឥទ្ធិពល យកអំណាចរបស់ថ្នាក់ដឹកនាំទៅបោកប្រាស់គេ ពេលបានទៅវាគ្រាន់ ក៏ប៉ុន្តែដល់ថ្នាក់ដឹកនាំទាន់ទៅវាក្រែល»។ នេះគឺជាការលើកឡើងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តាមរយៈសារសម្លេងមួយ នាថ្ងៃទី០៨ ខែតុលា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលរសៀលថ្ងៃទី០៧ ខែតុលា បានទម្លាយឱ្យដឹងថាបុគ្គល លី សាម៉េត ដែលមានឈ្មោះក្រៅថា គ្រូមា បានយកឈ្មោះរបស់សម្ដេច ទៅបោកប្រាស់ថវិការបស់អ្នកដទៃរាប់សិបលានដុល្លារ ជាថ្នូរនឹងតំណែងក្នុងជួរមន្ត្រីរាជការជាដើម។

គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទម្លាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍ថា បុគ្គល លី សាម៉េត បានយកឈ្មោះរបស់សម្ដេចទៅបោកប្រាស់បុគ្គល សុខ ឡេង ក្នុងទំហំទឹកប្រាក់១០លានដុល្លារ, បុគ្គល មួង ឃីម ក្នុងទំហំទឹកប្រាក់២៣ម៉ឺនដុល្លារ និងលោក កន សុខកយ ក្នុងទំហំទឹកប្រាក់៣០ម៉ឺនដុល្លារ។ បុគ្គល លី សាម៉េត បានយកពីប្រាក់ពីបុគ្គល កន សុខកយ ដើម្បីជាថ្នូរជួយឱ្យ កន សុខកយ ដែលជាអភិបាលស្រុកល្វាឯម ក្លាយជាអភិបាលក្រុងអរិយក្សត្រ។
បន្ទាប់ពីទម្លាយអំពីទង្វើឆបោករបស់បុគ្គល លី សាម៉េត សម្ដេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលារ បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត ដើម្បីទុកផ្ដល់សំណងជូនជនរងគ្រោះដែលចាញ់បោកបុគ្គលនេះ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យអ្នកចាញ់បោកបុគ្គល លី សាម៉េត ប្ដឹងដើម្បីទាមទារសំណង ដោយមានមេធាវីស្ម័គ្រចិត្តរបស់សម្ដេចចាំសម្របសម្រួលនីតិវីធី។ សម្ដេចតេជោ ក៏បានស្នើឱ្យសមត្ថកិច្ចឃ្លាំំមើល បុគ្គល លី សាម៉េត ដើម្បីុកុំឱ្យរួចពីសំណាញ់ច្បាប់។

សម្រាប់លោក សុខ ឥសាន ការទម្លាយ និងការស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គល លី សាម៉េត សបញ្ជាក់ឱ្យឃើញថា សម្ដេចតេជោ មិនបានចូលដៃចូលជើងជាមួយជនដែលនៅអែបអប ជនយកឈ្មោះ យកអំណាច ឥទ្ធិពលសម្ដេចទៅកាងការងារ ទៅបោកប្រាស់ពលរដ្ឋស្លូតត្រង់ឡើយ។
តាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មេរៀនដែលសម្ដេចតេជោ ផ្ដល់ឱ្យបុគ្គល លី សាម៉េត គឺជាមេរៀនដែលសម្រាប់មន្ត្រីបង្រៀនដែលនៅជិតនឹងថ្នាក់ដឹកនាំឱ្យយល់ដឹងថា មិនមែនចេះតែអាចយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់ ទៅរកស៊ីទុច្ចរិតតាមអំពើចិត្តបានឡើយ។ ចំពោះអ្នកដែលនៅគៀកនឹងថ្នាក់ដឹកនាំត្រូវតែមានវិន័យខ្លាំង មានគោលជំហរច្បាស់លាស់ សុច្ចរិត ស្មោះត្រង់ ដើម្បីរក្សាកិត្តិយសជូនថ្នាក់ដឹកនាំ។ នេះជាការបន្ថែមរបស់លោក សុខ ឥសាន៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


