ព័ត៌មានអន្ដរជាតិ
ចម្លែក! សត្វមឹករាប់ម៉ឺនក្បាល អណ្តែតមកទើរលើឆ្នេរសមុទ្រ ថៃ
មានរឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើងនៅខេត្ត Prachuap Khiri Khan ភាគខាងលិចប្រទេសថៃ ដោយសត្វមឹករាប់ម៉ឺនក្បាល បានអណ្តែតមកទើរលើឆ្នេរ Pranburi។ នេះបើតាមការចុះផ្សាយរបស់ Nation នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤។

ភ្លាមៗ មិនទាន់មានការបំភ្លឺថាតើ បាតុភូតដ៏ចម្លែកនេះបណ្តាលមកពីអ្វីនោះទេ ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានព្រមានឲ្យពលរដ្ឋទាំងឡាយ កុំប៉ះពាល់សត្វទាំងនេះ ឬចុះទឹកឲ្យសោះ។
Promsing Singhaseni អ្នកស្ម័គ្រចិត្ដនៅអង្គការការពារបរិស្ថាន Pranburi និយាយថា សត្វមឹកមួយប្រភេទនេះ បានស្ថិតនៅរាយប៉ាយលើឆ្នេរប្រវែង៥គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនហ៊ានសន្និដ្ឋានទេថា តើអ្វីដែលជំរុញឲ្យសត្វមឹកទាំងនេះមកទើរនៅលើឆ្នេរ ឬក៏វាអាចជាសញ្ញានៃគ្រោះធម្មជាតិអ្វីដែរ។
សូមបញ្ជាក់ថា បាតុភូតដ៏កម្រនេះ ក៏ធ្លាប់កើតឡើងផងដែរក្នុងឆ្នាំ២០២១ នៅពេលសត្វមឹក លុកលុយខេត្ត Prachuap Khiri Khan ដដែលនេះ ប៉ុន្តែកាលនោះមិនមែននៅឆ្នេរ Pranburi ទេប៉ុន្តែគឺនៅឆ្នេរ Ban Krut៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


