ព័ត៌មានអន្ដរជាតិ
លោក Lai៖ ចិនគ្មានសិទ្ធិចេញមុខតំណាងតៃវ៉ាន់ តែអាចសហការគ្នាបាន
លោក Lai Ching-te មេដឹកនាំតៃវ៉ាន់ បានប្រកាសនៅថ្ងៃទី១០ខែតុលាថា ចិនគ្មានសិទ្ធិធ្វើជាអ្នកតំណាងឲ្យតៃវ៉ាន់នោះឡើយ តែបើចង់សហការគ្នាដោះស្រាយលើបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន នោះវានឹងអាចទៅរួច។

លោក Lai បាននិយាយថា៖ «នៅលើកោះនេះ ប្រជាធិបតេយ្យ និងសេរីភាពកំពុងរីកលូតលាស់ និងចម្រុងចម្រើន។ ប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន គ្មានសិទ្ធិអ្វីមកតំណាងឲ្យតៃវ៉ាន់ទេ»។ មេដឹកនាំរូបនេះ បានបន្តទៀតថា រដ្ឋាភិបាលក្រុងតៃប៉ិ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់នូវការប្ដេជ្ញាចិត្តដើម្បីការពារអធិបតេយ្យភាពទឹកដី រក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងស្វែងរកកិច្ចចរចាដែលស្មើភាពនិងថ្លៃថ្នូរ។
ទន្ទឹមនោះដែរ លោក Lai បានសង្កត់ធ្ងន់ថា តៃវ៉ាន់ផ្ដល់ជូននូវការសហការគ្នាជាមួយនឹងចិន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ដោយរៀបរាប់ថា៖ «យើងមានឆន្ទៈធ្វើការជាមួយចិន ដោះស្រាយការបម្រែបម្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងជំងឺឆ្លង និងរក្សាសន្ដិសុខក្នុងតំបន់ដើម្បីទទួលបានសន្តិភាព និងភាពរីកចម្រើនរួមគ្នាសម្រាប់សុខមាលភាពនៃប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»។
លើសពីនេះទៀត លោក Lai ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា ចិននឹងអាចបំពេញតាមការរំពឹងរបស់សហគមន៍អន្តរជាតិ ហើយប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនធ្វើការជាមួយបណ្ដាប្រទេសដទៃទៀត ដើម្បីបិទបញ្ចប់សង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។
រដ្ឋាភិបាលក្រុងប៉េកាំង មិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Lai នោះឡើយ។
សូមរំឭកជាថ្មី រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសថា តៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក និងតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន ហើយក៏មិនបដិសេធក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីយកកោះនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់បានច្រានចោលការអះអាងទាំងនោះ ដោយនិយាយថាមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេ។
រាជវង្ស Qing នៃប្រទេសចិន បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុននៅក្នុងឆ្នាំ១៨៩៥ ក្រោមសន្ធិសញ្ញាមួយ ហើយនៅឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលសាធារណរដ្ឋចិន។ នៅ៤ឆ្នាំបន្ទាប់ក្រោយចាញ់សង្គ្រាមស៊ីវិលជាមួយបក្សកុម្មុយនិស្តរបស់លោក ម៉ៅ សេទុង រដ្ឋាភិបាលសាធារណរដ្ឋចិនបានរត់ភៀសខ្លួនទៅគ្រប់គ្រងនៅកោះតៃវ៉ាន់មកទល់នឹងសព្វថ្ងៃនេះ៕
ដោយ៖ ឈាង
ចុចអាន៖ ចិន ថា មេដឹកនាំតៃវ៉ាន់ មានចេតនាអាក្រក់និយាយនាំភ្លើង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


