Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចោមចៅទី៣ បាញ់ទឹកលាង​សម្អាត​ផ្លូវជាតិលេខ៣ ក្រោយភ្លៀងជនលិចបន្សល់កាកសំណល់

បានផុស

នៅ

ក្រោយធ្លាក់ភ្លៀងមួយមេធំកាលពីថ្ងៃទី១២តុលាម្សិលមិញ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ បានសហការជាមួយរថយន្តបាញ់ទឹកលាងសម្អាតផ្លូវរបស់សាលាខណ្ឌពោធិ៍សែនជ័យមកបាញ់សម្អាតផ្លូវជាតិលេខ៣ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ កាលពីម្សិលមិញនៅថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២៤​ មានភ្លៀងធ្លាក់មួយមេធំធ្វេីឱ្យតំបន់មួយចំនួនក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣បានជន់លិចលេីដងផ្លូវបង្កជាកាកសំណល់ និងដីជាប់លេីផ្លូវធ្វេីឱ្យប៉ះពាល់ដល់បរិស្ថានមិនល្អ​ ទេីបលោកដឹកនាំក្រុមការងារសហការជាមួយរថយន្តបាញ់ទឹកលាងសម្អាតផ្លូវរបស់សាលាខណ្ឌពោធិ៍សែនជ័យបាញ់លាងសម្អាតផ្លូវជាតិលេខ៣​ ដោយចាប់ពីស្ពានអាការចោមចៅ​ រហូតទៅដល់ស្ថានីយ៍ប្រេងឥន្ទៈសមប្រាថ្នា​ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម