ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រៀបចំកិច្ចប្រជុំសន្ដិសុខពិសេស ជុំវិញរឿងបង្ហោះដ្រូនពីកូរ៉េខាងត្បូង
កូរ៉េខាងជើង បានរៀបចំកិច្ចប្រជុំសន្តិសុខពិសេសមួយ ដើម្បីពិភាក្សាពីអ្វីដែលខ្លួនអះអាងថាជាការជ្រៀតចូលនៃដ្រូនរបស់កូរ៉េខាងត្បូង និងផែនការយោធា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ទីក្រុងសេអ៊ូល។ កិច្ចប្រជុំនេះ មានវត្តមានរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ព្រមទាំងមន្ត្រីយោធា និងចារកម្មសំខាន់ៗ ដូចជា លោក Ri Yong-gil ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ និងលោក Ri Chang-ho ប្រធានចារកម្ម។

បើយោងតាមសារព័ត៌មាន KCNA កិច្ចប្រជុំសន្ដិសុខនេះ ធ្វើឡើងកាលពីថ្ងៃចន្ទ ដោយកូរ៉េខាងជើងបានបញ្ជាក់ថា វាគឺជាការស្វែងរកដំណោះស្រាយតទល់នឹង «ការបង្កហេតុដ៏ធ្ងន់ធ្ងររបស់សត្រូវ» ដែលរួមមានទាំងផែនការប្រឆាំងរបស់យោធា និងស្ថានភាពដែលទាក់ទងនឹងប្រតិបត្តិការចារកម្មរបស់កូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំ លោក គីម បានដាក់ផែនការអនុវត្ត «សកម្មភាពយោធាជាបន្ទាន់» និងស្នើ «កិច្ចការសំខាន់ៗដែលត្រូវបំពេញក្នុងប្រតិបត្តិការរារាំងសង្គ្រាម និងការអនុវត្តសិទ្ធិការពារខ្លួនឯង ដើម្បីការពារអធិបតេយ្យភាពជាតិ»។ លោក គីម ក៏បាន «បង្ហាញពីជំហរនយោបាយ និងយោធាដ៏តឹងតែង» នៃគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាច និងរដ្ឋាភិបាលកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំនេះផងដែរ។
កូរ៉េខាងជើង បានអះអាងកាលពីថ្ងៃសុក្រថា ដ្រូនរបស់កូរ៉េខាងត្បូងដែលដឹកខិត្តប័ណ្ណឃោសនាប្រឆាំងកូរ៉េខាងជើង ត្រូវបានរកឃើញនៅលើមេឃនាពេលយប់លើទីក្រុងព្យុងយ៉ាងចំនួន៣ដងក្នុងខែតុលានេះ ហើយបានគំរាមឆ្លើយតបដោយកម្លាំងប្រសិនបើការហោះហើរបែបនេះកើតឡើងម្តងទៀត។ យោធាកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជាឲ្យអង្គភាពកាំភ្លើងធំជួរមុខត្រៀមខ្លួនជាស្រេច ដើម្បីបើកការបាញ់ប្រហារ។
ភាពតានតឹងកំពុងកើនឡើងខ្ពស់នៅលើឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងជើងបានព្រមានពី «គ្រោះមហន្តរាយដ៏អាក្រក់» ប្រសិនបើកូរ៉េខាងត្បូងបញ្ជូនដ្រូនបន្ថែមហោះពីលើរដ្ឋធានីព្យុងយ៉ាង។
ជាការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធារបស់កូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូង បានព្រមានថា ក្រុងព្យុងយ៉ាងនឹងប្រឈមមុខនឹង «ការបញ្ចប់នៃរបបរបស់ខ្លួន» បើហ៊ានបង្កគ្រោះថ្នាក់ដល់ប្រជាជនកូរ៉េខាងត្បូង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានប្រាប់ថា ខ្លួនមិនអាចបញ្ជាក់បានទេថាតើការអះអាងរបស់កូរ៉េខាងជើងអំពីដ្រូនជាការពិតឬក៏យ៉ាងណានោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


