កីឡា
កម្ពុជាដាក់តាំងបង្ហាញ«សិលាចារឹកយុទ្ធគុនដូនតាខ្មែរ»៤ថ្ងៃនៅស្តាតអូឡាំពិក
គណៈកម្មការចំពោះកិច្ចដែលរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះបុរាណខ្មែរដាក់តាំងបង្ហាញ«អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ»រយៈពេល៤ថ្ងៃនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ៖«ពិព៌ណអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរគឺតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។ សូមបងប្អូន ប្រជាពលរដ្ឋមកទស្សនា និងសិក្សាស្វែងយល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៧ ដល់ ២០ ខែតុលា ឆ្នាំ ២០២៤ តទៅ ដោយសេរី»។ ពិព៌ណអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ក៏បង្ហាញពីអតីតព្រះមហាក្សត្រខ្មែរអង្គណាដែលមានល្បីល្បាញ និងខ្លាំងពូកែខាងយុទ្ធគុនដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹង។

ព្រឹត្តិការណ៍ប្រកួត«យុទ្ធគុនចម្រុះបរាណខ្មែរពានរង្វាន់សម្តេចធិបតី»គឺមានតែកីឡាអត្តសញ្ញាណជាតិដូចជា គុនល្បុក្កតោ យុទ្ធក្រមខម គុនខ្មែរ គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ក្រពើហា ស្រង៉ែពែន និង ក្បាច់គុនកងយោធពលខេមរភូមិន្ទជាដើម។ ការប្រកួតនេះប្រើច្បាប់ និងលក្ខន្តិកៈថ្មី ហើយចៅក្រម-អាជ្ញាកណ្តាលក៏មិនមែនប្រើជំនាញមុនៗដូចជាគុនខ្មែរជាដើមមកប្រើប្រាស់ឡើយ ប៉ុន្តែគឺជាការប្រើប្រាស់ជំនាញថ្មីដោយផ្តោតលើបច្ចេកទេស។
«យុទ្ធគុនចម្រុះបរាណខ្មែរ»ផ្តួចផ្តើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយមានគោលបំណងសំខាន់គឺជំរុញយុទ្ធគុនដូនតាខ្មែរឲ្យផុលផុស ការអភិរក្ស និងការអភិវឌ្ឍសិល្បៈក្បាច់បុរាណខ្មែរឲ្យមានបែបបទ ក្បួនច្បាប់ច្បាស់លាស់សម្រាប់អ្នកជំនាន់ក្រោយ។ ការប្រកួតមានរយៈពេល៣ថ្ងៃគឺថ្ងៃទី១៨-១៩-២០ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


