កីឡា
ជ័យលាភីអត្តពលិកឆ្នើម ប្រចាំយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
កីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល១រូបត្រូវបានអ្នកជំនាញ និងព្រឹទ្ធាចារ្យជ្រើសរើសឲ្យទទួលពានរង្វាន់អត្តពលិកឆ្នើម អមដោយរង្វាន់ម៉ូតូ១គ្រឿងពីសម្តេចធិបតី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ពួកគាត់បានឈ្នះមេដាយមាសប្រចាំវិញ្ញាសានីមួយៗ។ ម្ចាស់មេដាយមាសលើការប្រកួតអាជីពទទួលបានប្រាក់រង្វាន់១២លាន ខណៈការប្រកួតស្ម័គ្រចិត្តម្ចាស់មេដាយមាសទទួលបាន៨លានរៀល។
ជ័យលាភីឆ្នើម
- កីឡាការិនីឆ្នើម គង់ម៉ូណា ជេស៊ីកា ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាការិនីឆ្នើម ទួន ស្រីពីន ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាករឆ្នើម គីម ទិត្យសុវឌ្ឍនៈ ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាករឆ្នើម ផេង សុបញ្ញា ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- កីឡាករឆ្នើម ឈឿង ល្វៃ ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- ក្រុមសម្តែងឆ្នើម៖ (កីឡាការិនី ភារម្យ មុនីរ័ត្ន, កីឡាការិនី ម៉ៅ លក្ខិណា, កីឡាការិនី យ័ស កញ្ចនា, កីឡាករ យ៉ុង ពេងលី និង កីឡាករ យឹម សុវត្ថា ទទួលបានពាន១ និងម៉ូតូ១គ្រឿង
- អាជ្ញាកណ្តាលឆ្នើម៖ ស៊ិន សំហេង ទទួលបានពាន១ និងម៉ូតូ១គ្រឿង
ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។

ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ មានអត្តពលិកចំនួន៤៨២នាក់ (កីឡាករចំនួន៣៤៨នាក់ និងកីឡាការិនីចំនួន៧៧នាក់)។ ព្រឹទ្ធាចារ្យយុទ្ធគុន៣៥នាក់ គ្រូបង្វឹកចំនួន៥៧នាក់ និងអាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូពេទ្យចំនួន១៧១នាក់។
ការប្រកួតចែកចែកជា៤ប្រភេទកីឡា ស្មើនឹង១៤វិញ្ញាសាគឺ១-ការប្រកួតស្ម័គ្រចិត្តបុរសចំនួន៤វិញ្ញាសាគឺទម្ងន់-៥០គីឡូក្រាម -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការប្រកួតស្ម័គ្រចិត្តនារីចំនួន៤វិញ្ញាសាគឺ-៤៥គីឡូក្រាម -៥០គីឡូក្រាម -៥៥គីឡូក្រាម និង-៦០គីឡូក្រាម។ ៣-ការប្រកួតប្រយុទ្ធអាជីពបុរសចំនួន២វិញ្ញាសាគឺ -៦៧គីឡូក្រាម និង-៧៥គីឡូក្រាម និង៤-ការប្រកួតសម្តែងចំនួន៤វិញ្ញាសាគឺ ថ្វាយបង្គំគ្រូឯកត្តជន មេគុនដៃឯកត្តជន មេគុនអាវុធក្រុម៣នាក់ និងមេគុនសមយុទ្ធក្រុម៥នាក់៕







អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


