កីឡា
សិក្ខាសាលាគ្រូបច្ចេកទេសត្រៀមពានសម្តេចធិបតីលើកទី២បញ្ចប់ដោយជោគជ័យ
វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះលើកទី១ ដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេចបវរធិបតី លើកទី២ បញ្ចប់ទៅដោយភាពជោគជ័យ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។

សិក្ខាកាមចំនួន៧០រូប រួមមានគ្រូបង្វឹកមកពីបណ្តាខេត្តចំនួនឆ្ងាយៗ ចំនួន៣០រូប និងនៅរាជធានីភ្នំពេញ ព្រមទាំងខេត្តកណ្តាល ចំនួន៤០រូប បានចូលរួមក្នុងសិក្ខាសាលាបច្ចេកទេសនៃក្បាច់គុនចម្រុះខ្មែរបុរាណលើកទី១ ក្នុងគោលបំណងបំប៉នបច្ចេកទេស ក្រមសីលធម៌ដល់គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពរបស់យុទ្ធគុនខ្មែរ ជាព្រលឹងជាតិខ្មែរ។

នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ៖«ធនធានមនុស្សសំខាន់ក្នុងការប្រកួតកីឡានីមួយៗគឺគ្រូបង្វឹក។ ធនធានមនុស្សទី១ ត្រូវពង្រឹងសមត្ថភាពគឺគ្រូបង្វឹក។ ក្រោយចប់វគ្គនេះគ្រូបង្វឹក គាត់អាចយកអ្វីដែលគាត់បានរៀនបាន៣ថ្ងៃនេះ យកទៅបង្ហាត់កីឡាករ កីឡាការិនី ដែលជាកូនសិស្សផ្ទាល់ ដើម្បីពង្រឹងបន្ថែមទាំងផ្នែកកម្លាំងកាយ បច្ចេកទេស ចិត្តសាស្រ្ដនិងស្មារតី»។

ចំពោះវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះលើកទី១ ជាការយកគិតគូរយ៉ាងយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលគឺដើម្បីចូលរួមចំណែកអភិវឌ្ឍនក្រុមជំនាញកីឡាយុទ្ធគុនចម្រុះក្នុងសហព័ន្ធកីឡាគុនចម្រុះកម្ពុជាទាំងអស់ ក្នុងការដាស់ស្មារតីឲ្យមានការខិតខំប្រឹងប្រែងក្នុងការធ្វើការងារ ដោយមានការទទួលខុសត្រូវខ្ពស់ឲ្យចេញជាលទ្ធផលជាក់ស្តែង ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេចបវរធិបតី លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ ដែលត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះជាវគ្គបណ្តុះបណ្តាលលើកទី១ និងនៅមាន៤វគ្គទៀតគឺ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម ក្នុងខែមីនា, វគ្គបណ្តុះបណ្តាលបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែឧសភា និងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម ក្នុងខែសីហា៕

អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


