កីឡា
ការវាយតម្លៃ៖ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណលើកទី១ជោគជ័យលើសការរំពឹងទុក
គណៈកម្មការរៀបចំការប្រកួតបានវាយតម្លៃពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ ឆ្នាំ២០២៤ ទទួលបានជោគជ័យលើសការរំពឹងទុក។

កិច្ចប្រជុំវាយតម្លៃចុងក្រោយដោយមានវត្តមានលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍវិស័យកីឡា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់កាលពីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានស្វែងរកឃើញពីចំណុចខ្លាំង ចំណុចខ្សោយ និងលទ្ធផលដែលសម្រេចបាន។

គណៈកម្មការរៀបចំការប្រកួតបានបង្ហាញខ្លឹមសារថា ការរៀបចំមានពេលវេលាខ្លី ប៉ុន្តែអាចដំណើរការទៅបានដោយរលូន ហើយមិននឹកស្មានដល់ចំពោះការចូលរួម ប្រកួតមានចំនួនច្រើនហួសពីការរំពឹងទុក ដែលបានបង្ហាញពីការចូលរួម គាំទ្រយ៉ាងផុលផុសដល់ការប្រកួតកីឡា យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”។

ព្រឹត្តិការណ៍ប្រកួតនេះរៀបចំតុបតែងពិសេស (Unique) ទីលានប្រកួតប្លែកភ្នែក និងទាក់ទាញ ជាមួយការរៀបចំអាសនៈប្រណីត មានអ្នកអត្ថាធិប្បាយជំនាញ អ្នកពោលពិសេស រួមទាំងសាច់ភ្លេង និងពណ៌មង្ឃុតជូនតា យុទ្ធគុន បានធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តដិតអារម្មណ៍។

កម្រិតបច្ចេកទេសកីឡាប្រយុទ្ធ និងសម្តែងមួយចំនួនធំ មានគុណផលកីឡា (Performance) កម្រិតមធ្យម និងខ្ពស់ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញ។ ការសម្តែងក្នុងពិធីបិទការប្រកួតបានបញ្ចូលសាច់រឿង និងឈុតឆាកសម្តែងទម្រង់វប្បធម៌ និងយុទ្ធគុនខ្មែរ បុរាណយ៉ាងប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាល្អ។

ការផ្សព្វផ្សាយស្តីពីការយល់ដឹង និងអប់រំអំពីយុទ្ធគុនព្រលឹងដូនតា បានទូលំទូលាយ និងគ្របដណ្តប់ ទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិ ពិសេសខ្មែរនៅក្រៅប្រទេសក៏បានជ្រួតជ្រាប និងគាំទ្រផងដែរ។

ជាមួយគ្នានេះការស្វែងរកប្រភពចំណូលទទួលបានលើសពីសេចក្តីត្រូវការសម្រាប់រៀបចំការប្រកួត។ ទស្សនៈជាតិនិយម ស្រលាញ់កីឡាវប្បធម៌ កីឡាអត្តសញ្ញាណជាតិនៃយុទ្ធគុនដូនតាខ្មែរ ត្រូវបានបំផុសឡើង និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

សរុបចំនួនអ្នកទស្សនាផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកគឺថ្ងៃទី១ចំនួន ៥ ០០០នាក់, ថ្ងៃទី២ ចំនួន ៤ ៥០០នាក់ និងថ្ងៃទី៣ចំនួន ៦ ០០០នាក់ ដោយសរុបទាំង៣ថ្ងៃមានចំនួន ១៥.៥០០នាក់។ សរុបទាំងអនឡាញ និង អ្នកចូលរួមផ្ទាល់ ៣ថ្ងៃគឺជិត៥លាននាក់។

ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ រយៈពេល៣ថ្ងៃគឺថ្ងៃទី១៨-១៩-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយមានអត្តពលិកចំនួន៤៨២នាក់ (កីឡាករចំនួន៣៤៨នាក់ និងកីឡាការិនីចំនួន៧៧នាក់។ ព្រឹទ្ធាចារ្យយុទ្ធគុន៣៥នាក់ គ្រូបង្វឹកចំនួន៥៧នាក់ និងអាជ្ញាកណ្តាល ចៅក្រម មន្ត្រីបច្ចេកទេស និងគ្រូពេទ្យចំនួន១៧១នាក់។

ការប្រកួតចែកចែកជា៤ប្រភេទកីឡា ស្មើនឹង១៤វិញ្ញាសាគឺ១-ការប្រកួតស្ម័គ្រចិត្តបុរសចំនួន៤វិញ្ញាសាគឺទម្ងន់-៥០គីឡូក្រាម -៦០គីឡូក្រាម -៦៥គីឡូក្រាម និង-៧០គីឡូក្រាម។ ២-ការប្រកួតស្ម័គ្រចិត្តនារីចំនួន៤វិញ្ញាសាគឺ-៤៥គីឡូក្រាម -៥០គីឡូក្រាម -៥៥គីឡូក្រាម និង-៦០គីឡូក្រាម។ ៣-ការប្រកួតប្រយុទ្ធអាជីពបុរសចំនួន២វិញ្ញាសាគឺ -៦៧គីឡូក្រាម និង-៧៥គីឡូក្រាម និង៤-ការប្រកួតសម្តែងចំនួន៤វិញ្ញាសាគឺ ថ្វាយបង្គំគ្រូឯកត្តជន មេគុនដៃឯកត្តជន មេគុនអាវុធក្រុម៣នាក់ និងមេគុនសមយុទ្ធក្រុម៥នាក់។

ប្រាក់រង្វាន់ការប្រកួតអាជីពជ័យលាភីមេដាយមាសទទួលបាន១២លានរៀល, ជ័យលាភីមេដាយប្រាក់ ទទួលបាន៨លានរៀល និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លានរៀល។ សម្រាប់ប្រាក់រង្វាន់ការប្រកួតស្ម័គ្រចិត្ត ជ័យលាភីមេដាយមាស ទទួលបាន៨លានរៀល, ជ័យលាភីមេដាយប្រាក់ទទួលបាន៦លាន និងជ័យលាភីមេដាយសំរិទ្ធទទួលបាន៤លាន។ ជាមួយគ្នានេះអត្តពលិកឆ្នើមប្រចាំវិញ្ញាសានីមួយៗ និងអាជ្ញាកណ្តាលឆ្នើមប្រចាំព្រឹត្តិការណ៍ទទួលបានពាន១ និងម៉ូតូ១គ្រឿងដូចគ្នា៕














អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


