ព័ត៌មានជាតិ
គម្រោងដាក់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក មហាវិថី ម៉ៅ សេទុង សម្រេចបានជាង ៦០%
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ គម្រោងដាក់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក នៅផ្លូវលេខ ២៣០ ចាប់ពីមហាវិថី ម៉ៅ សេទុង ដល់ប្រឡាយបឹងសាឡាង សម្រេចវឌ្ឍនភាពបានប្រមាណ ៦១%។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ បានលើកឡើងថា៖«សកម្មភាពដាក់លូប្រអប់ខ្នាតធំទំហំ ៤មx២ម នៅផ្លូវលេខ ២៣០ ចាប់ពីមហាវិធី ម៉ៅ សេទុង ដល់ប្រឡាយបឹងសាឡាង ខណ្ឌទួលគោក នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៦ តុលា នេះ ការដ្ឋានសម្រេចលទ្ឋផលបានប្រវែង ១០៩ម ត្រូវជា ៦១%នៃគម្រោង»។
ក្រោយពេលសម្រេចជាស្ថាពរ គម្រោងនេះ នឹងជួយកាត់បន្ថយបញ្ហាទឹកលិចដោយទឹកភ្លៀងនៅទីតាំងស្តុបម៉ុងឌីយ៉ាល់ មហាវិថីម៉ៅ សេទុង មហាវិថីកម្ពុជាក្រោម មហាវិថីនេរុហ៍ និងផ្លូវលេខ ២៣០ នៃភូមិសាស្ត្រខណ្ឌទួលគោក៕





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស