ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាមប្រកាសសង្គ្រាមជាមួយ កូរ៉េខាងត្បូង
តាមការចុះផ្សាយរបស់ RT នៅថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០២៤, គ្រាន់តែរកឃើញបំណែកដ្រូនរបស់កូរ៉េខាងត្បូងដែលប្រើសម្រាប់ការទម្លាក់ខិត្តប័ណ្ណលើទឹកដីកូរ៉េខាងជើងភ្លាម ស្រាប់តែទីក្រុងព្យុងយ៉ាង បានគំរាមប្រកាសសង្គ្រាមតែម្តង ធ្វើឲ្យគេបារម្ភថា ស្ថានការណ៍នៅក្នុងឧបទ្វីបនេះនឹងឡើងកម្តៅខ្លាំងជាក់ជាមិនខាន។
ជុំវិញបញ្ហានេះ កាសែត KCNA ដែលគេចាត់ទុកជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន បានព្រមានថា «ប្រសិនបើការរំលោភបំពានលើទឹកដី ដែនអាកាស និងដែនទឹករបស់កូរ៉េខាងជើង ដោយមធ្យោបាយយោធារបស់កូរ៉េខាងត្បូង នៅតែបន្តនោះ វានឹងត្រូវចាត់ទុកថាជាការរករឿងខាងយោធាយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអធិបតេយ្យភាពរបស់កូរ៉េខាងជើងហើយ ហើយយើងនឹងបើកការវាយប្រហារសងសឹកភ្លាមៗ ឬប្រកាសសង្គ្រាមតែម្តង»។
យ៉ាងណាក្តី ទីក្រុងសេអ៊ូល មិនទាន់បញ្ជាក់ឡើយថាតើដ្រូនរបស់ខ្លួន ពិតជាបានឆ្លងដែន មែនឬក៏អត់។
រឿងនេះធ្វើឲ្យគេនឹកឃើញដល់កាលពីសប្តាហ៍មុន ដែលកូរ៉េខាងជើង ក៏បានព្រមានខ្លាំងៗនិងផ្តាំផ្ញើទៅកូរ៉េខាងត្បូងដែរថា កងទ័ពនៅខ្សែត្រៀមជួរមុខនឹងមិនអត់ធ្មត់ទៀតឡើយ ហើយបើសិនដ្រូននិងខិត្តប័ណ្ណនៅតែបន្តហោះចូលទីក្រុងព្យុងយ៉ាង នោះគ្រាប់កាំភ្លើងធំនឹងហោះទៅវិញហើយ។
តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង, ភាពតានតឹងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ កំពុងកើតមាននៅលើឧបទ្វីបកូរ៉េ ដោយសារតែដ្រូនរបស់កូរ៉េខាងត្បូង ហើយបើកូរ៉េខាងជើង វាយប្រហារចាស់ដៃមែន ទឹកដីកូរ៉េខាងត្បូងទាំងមូល នឹងរលាយក្លាយទៅជាផេះមិនខាន។
សូមបញ្ជាក់ជាថ្មី ទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែតានតឹងចាប់តាំងពីកិច្ចខិតខំផ្នែកការទូតដឹកនាំដោយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានដួលរលំនៅឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងរឹតតែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយតែងគំរាមបាញ់នុយក្លេអ៊ែរវាយប្រហារកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


