សេដ្ឋកិច្ច
សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ចុះកិច្ចសន្យាទិញ-លក់ដំឡូងមី ៣០០០ តោន
សហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ បានឯកភាពចុះកិច្ចសន្យាទិញ-លក់ដំឡូងមីស្រស់ចំនួន ៣០០០ តោន។

លោក ជា ពិសី អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម និងសហការី នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះសម្របសម្រួល ផ្គូផ្គង រវាងសហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង ជាមួយដេប៉ូ អ៊ូ មួយ និងរវាងសហគមន៍កសិកម្មអភិវឌ្ឍន៍ចំការលើ ជាមួយដេប៉ូ លៀង ប៊ុនហៀងក្នុងការទិញលក់ដំឡូងមីស្រស់ ស្របតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ជាលទ្ធផល តាមរយៈការសម្របសម្រួល គូភាគីរវាងសហគមន៍កសិកម្មអន្លង់ស្វាយសាមគ្គីរុងរឿង និងដេប៉ូ អ៊ូ មួយ ឯកភាពគ្នារៀបចំកិច្ចសន្យាក្នុងការទិញ-លក់ដំឡូងមីស្រស់ ក្នុងបរិមាណទាំងអស់សម្រាប់តែភាគីអ្នកផលិតដែលមានឈ្មោះចូលរួមអនុវត្តក្នុងកិច្ចសន្យា និងគូភាគីរវាងសហគមន៍កសិកម្មអភិវឌ្ឍន៍ចំការលើ និងដេប៉ូ លៀង ប៊ុនហៀង ឯកភាពគ្នារៀបចំកិច្ចសន្យាការទិញលក់ដំឡូងមីស្រស់ ចំនួន ៣០០០ តោន នឹងបានឈានដល់កំណត់ថ្ងៃសម្រាប់រៀបចំពិធីចុះកិច្ចសន្យាផ្លូវការផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


