ព័ត៌មានជាតិ
២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនពលរដ្ឋ
មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋសរុបចំនួន១២ ៣០៤សន្លឹកទៀតហើយ នារយៈពេល២សប្តាហ៍ចុងក្រោយមកនេះ គិតចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្ម បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្នុងនោះ ក្រុមមន្ត្រីបានប្រើប្រាស់ទាំងវិធីសាស្រ្តអចល័ត និងចល័តតាមរថយន្តទៅកាន់មូលដ្ឋានពលរដ្ឋ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
ក្រៅពីសេវាអត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានឱ្យដឹងថា ២សប្តាហ៍មកនេះ មន្រ្តីក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង៣ម៉ឺនទៀតដែរជូនប្រជាពលរដ្ឋ រួមមាន សេវាលិខិតឆ្លងដែន ៩.៨២២លិខិត សៀវភៅស្នាក់ ២.៧៧២ក្បាល សៀវភៅគ្រួសារ ២.៧៣៨ក្បាល និងលិខិតធ្វើដំណើរ ៣.២៩០លិខិត។

គួររម្លឹកជូនថា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខិតខំបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដោយជំរុញការផ្ដល់សេវាតាមឌីជីថលឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានផ្ដល់ជម្រើសជូនពលរដ្ឋបំពេញបែបទស្នើសុំសេវាតាមតំណភ្ជាប់ https://onlinedmk.owso.gov.kh/៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


