ព័ត៌មានអន្ដរជាតិ
ចិនបន្តកាត់អត្រាការប្រាក់សំខាន់ៗ ដើម្បីជំរុញសេដ្ឋកិច្ច
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា ធនាគារកណ្ដាលចិនបានបន្តកាត់បន្ថយអត្រាការប្រាក់កម្ចីគោលសំខាន់ៗនាថ្ងៃចន្ទនេះ ដើម្បីជាផ្នែកមួយនៃវិធានការជំរុញសេដ្ឋកិច្ច ចំពេលមានក្ដីបារម្ភថាកំណើនសេដ្ឋកិច្ចនឹងកើនឡើងមិនដល់គោលដៅ ៥ ភាគរយ របស់រដ្ឋាភិបាល។

ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្ដាលរបស់ប្រទេស បានប្រកាសថា អត្រាការប្រាក់សម្រាប់កម្ចីរយៈពេលមួយឆ្នាំ(LPR) ត្រូវបានបញ្ចុះប្រមាណ ២៥ ពិន្ទុ ពី ៣,៣៥ ភាគរយ មកត្រឹម ៣,១០ ភាគរយ។
ចំណែកឯអត្រាការប្រាក់សម្រាប់កម្ចីរយៈពេល៥ឆ្នាំវិញ ត្រូវបានបញ្ចុះ ២៥ ពិន្ទុ ពីប្រមាណ ៣,៨៥ ភាគរយ មកត្រឹម ៣,៦០ ភាគរយ។ អត្រាការប្រាក់កម្ចីសំខាន់ៗទាំង២ ត្រូវបានកាត់បន្ថយជាលើកចុងក្រោយនៅខែកក្កដា។

ការប្រកាសពីវិធានការចុងក្រោយនេះ ធ្វើឡើងក្រោយ PBOC កាលពីចុងខែកញ្ញា បានប្រកាសកាត់បន្ថយអត្រាការប្រាក់ «Reverse Repo» (អត្រាការប្រាក់ដែលធនាគារកណ្ដាលទិញសន្ទនីយភាពពីធនាគារពាណិជ្ជ) រយៈពេល៧ថ្ងៃ មកត្រឹម ១,៥ ភាគរយ។
វាគឺផ្នែកមួយនៃកញ្ចប់វិធានការសេដ្ឋកិច្ច ដែលរដ្ឋាភិបាលចិនបានដាក់ចេញកាលនោះ ដើម្បីជំរុញសេដ្ឋកិច្ច តាមរយៈការគាំទ្រវិស័យអចលនទ្រព្យដែលជាប់គាំង និងជំរុញការប្រើប្រាស់ ដែលជួបក្នុងបញ្ហាបរិត្តផរណា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


