ព័ត៌មានអន្ដរជាតិ
ព្យុះមួយទៀត កំពុងហោះសំដៅទៅវាយប្រហារប្រទេស វៀតណាម
តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ ព្យុះមួយទៀតឈ្មោះ ត្រាមី «Trami» កំពុងបោះពួយសំដៅទៅវាយប្រហារភាគកណ្តាលប្រទេសវៀតណាម ហើយ។

គិតត្រឹមថ្ងៃពុធ ព្យុះនេះកំពុងស្ថិតក្នុងសមុទ្រ ភាគខាងកើតប្រទេសហ្វីលីពីននៅឡើយ ដោយ មានកម្លាំងខ្យល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។
យ៉ាងណា បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន, ព្យុះនេះនឹងហោះចូលសមុទ្រចិនខាងត្បូងសិន ដោយនៅទីនោះវានឹងបង្កើនឥទ្ធិពលខ្លាំងជាងមុនពោលគឺមានកម្លាំងខ្យល់រហូតដល់១០៨គីឡូម៉ែត្រក្នុងមួយម៉ោង រួចនឹងរំកិលខ្លួនសំដៅទៅប្រទេសវៀតណាម ក្នុងរយៈពេល២៤ម៉ោងបន្ទាប់។
ជាការត្រៀមលក្ខណៈ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចេញសេចក្តីប្រកាសមួយ ស្នើឲ្យបណ្តាខេត្តជាប់មាត់សមុទ្រ ចាប់ពី ក្វាងនិញ ដល់ ប៊ិញឌិញ ត្រូវតាមដានការវិវត្តរបស់ព្យុះ ត្រាមី ឲ្យបានដិតដល់ជាទីបំផុត ខណៈអាជ្ញាធរក៏ដាក់ពង្រាយកម្លាំងចុះពិនិត្យតំបន់ដែលមានហានិភ័យខ្ពស់នៃការបាក់ដី និងទឹកជំនន់ភ្លាមៗ រួចហើយដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូងកើតមានព្យុះចំនួន៥ហើយ ក្នុងនោះរួមមានទាំងព្យុះ យ៉ាកជី ដ៏មានឥទ្ធិពល ដែលបណ្តាលឲ្យមនុស្ស ៣៤៤នាក់ស្លាប់និងខាតបង់ផ្នែកសេដ្ឋកិច្ចជាង៨១ ០០០ពាន់លានដុងផងដែរ។
មិនត្រឹមប៉ុណ្ណឹង វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ ព្យាករថា មុនដាច់ឆ្នាំ២០២៤ សមុទ្រចិនខាងត្បូងនឹងមានព្យុះពី ៤ទៅ៥ ខណៈក្នុងនោះមានព្យុះ ២ទៅ៣ ដែលនឹងវាយប្រហារដីគោកវៀតណាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


