ជីវិតកម្សាន្ដ
នាយ ក្រិន ហួសចិត្ត ចោរលួចមាន់អស់ពីទ្រុង
តារាកំប្លែងមាឌល្អិតនាយក្រិន កាលពីថ្មីៗនេះ ទើបតែប្រកាសពីការក្លែងបន្លំផេកហ្វេសប៊ុក ដើម្បីកេងប្រយោជន៍ និងអ្នកបំភ្លៃការពិតថាលោកបាត់ជិវិតមិនប៉ុន្មានផង ស្រាប់តែឥឡូវនេះ មកជួយរឿងស៊យថ្មីទៀត គឺត្រូវចោចូលលួចមាន់អស់ពីទ្រុងឆ្លៀតពេលដែលលោកមិននៅផ្ទះ។
លោក សាវិន ហ្វីលីព បានបង្ហោះសារហួសចិត្តដែរថា ឪពុកធ្លាក់ខ្លួនឈឺ ប្រពន្ធទៅចោលតាមអ្នកថ្មី ជំពាក់បំណុលគេឥឡូវចោរលួចមាន់អស់ពីទ្រុង ហេីយផេកក្លែងក្លាយក៏បង្កេីតកាន់តែច្រេីនក្រោមឈ្មោះគាត់។

តារាកំប្លែងនាយ ក្រិន បានឲ្យដឹងថា លោកពិតជាហួសចិត្តនៅក្នុងឆាកជីវិតជាខ្លាំង បើការរកស៊ីវាខាតទៅហើយ ឥឡូវមកចិញ្ចឹមមាន់ទានៅឯស្រុកកំណើត ថាដើម្បីបានជួបជុំជាមួយកូនៗ ប៉ុន្តែស្រាប់តែត្រូវចោរចូលលួចមាន់អស់ពីទ្រុងទៅវិញ។ នាយក្រិនបន្តថា មូលហេតុដែលចោចូលលួចមាន់ ដោយសារខ្លួនពុំនៅផ្ទះ ព្រោះឆ្លៀតពេលទៅសូត្រមន្តនៅផ្ទះអ៊ុំ។
នាយ ក្រិន បាននិយាយទៀតថា ជីវិតនៅពេលដែលយើងដាក់ហើយគឺវាបែបនេះឯង…ចោរលួចមាន់ខ្ញុំជិតអស់មួយទ្រុងតែម្តង តើមានអ្វីត្រូវសង្ឈឹមទៀត”។
ជាមួយគ្នានេះ ក៏មានការលើកឡើងដែរថា មនុស្សអើយអើយមនុស្ស បើមិនជួយជោគជួយចែវកុំយកជើងរាទឹក។លោកចោរអើយលោកចោរ ហេតុអ្វីក៏គ្មានមេត្តាដល់ប្អូនប្រុសដ៏ទន់ខ្សោយសោះយ៉ាងនេះ លោកចោរនឹងជួបមហន្តរាយនៅថ្ងៃខាងមុខជាមិនខាន។
បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយ:ធំកន្លងទៅនេះ ស្រាប់តែតារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍ នាយក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ដែរថា បច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗទាំង ៣នាក់ ឯស្រុកកំណើត នាខេត្តបាត់ដំបង។
យ៉ាងណាមិញមុននេះដែរ នាយ ក្រិន ក៏ទើបតែទទួលបានឱកាសក្លាយជា BA ផលិតផលរបស់អ្នកនាង ស្រីអូន ក្រោយមានដំណឹងនៃការផុតខ្លួនក្នុងបំណុលជិត ១០មុឺនដុល្លារ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


