ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ ស្រីល្បីបណ្តាញសង្គមឱ្យបុរសស្ទាបសុដន់ ឥឡូវនេះស្ថិតក្រោមការស៊ើបអង្កេតទិញថ្នាំញៀន
Ah In ដែលមានអាយុ២៧ឆ្នាំ ជា Influencer បង្កើតមាតិកាប្លែកៗ ដូចជាលើកទឹកចិត្តអ្នកធ្វើដំណើរឆ្លងកាត់នាងឱ្យប៉ះសុដន់របស់នាង ខណៈដែលនាងស្លៀកតែប្រអប់ក្រដាសកាតុងធ្វើកេសនៅក្នុងតំបន់ដូចជា Apgujeong-dong ក្នុងទីក្រុងសេអ៊ូល ត្រូវបានចោទប្រកាន់ពីបទទិញថ្នាំ ketamine។ នេះបើយោងតាមការចេញផ្សាយរបស់ Allkpop នៅថ្ងៃទី២៤ខែតុលានេះ។

យោងតាមប្រភពផ្លូវច្បាប់កាលពីថ្ងៃទី ២៣ ខែតុលា នាយកដ្ឋានឧក្រិដ្ឋកម្ម ២៤ នៃតុលាការក្រុងសេអ៊ូលកណ្តាលបានបើកសវនាការលើកទីពីរសម្រាប់ Ah In កាលពីថ្ងៃទី ២៤ ខែកញ្ញា។ នាងត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់គ្រប់គ្រងគ្រឿងញៀនជុំវិញការជាប់ពាក់ព័ន្ធរបស់នាងក្នុងការទិញថ្នាំញៀន។
កាលពីខែមិថុនា Ah In ត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនពីបទទិញ ketamine ជាច្រើនដងតាមរយៈ Telegram ក្នុងខែមេសា។ ព្រះរាជអាជ្ញាបានបង្ហើបថា កាលពីដើមខែមេសា លោក Ah In បានយល់ព្រមបែងចែកថ្លៃថ្នាំជាមួយជនសមគំនិត ដែលគេស្គាល់ថា ‘A’ ។ នាងបានផ្ញើ Bitcoin តម្លៃ ៣៥០០០០ KRW ដែលស្មើនឹងប្រហែល ២៥៤ ដុល្លារទៅឱ្យឈ្មួញលក់គ្រឿងញៀនដែលនាងបានជួបតាមរយៈ Telegram ។
ឈ្មួញបានប្រើវិធី លាក់ថ្នាំញៀននៅក្នុងម៉ាស៊ីនត្រជាក់ក្នុងតំបន់លំនៅដ្ឋាននៅ Gangnam, Seocho និង Songpa ។ Ah In ទទួលបាន ketamine ប្រហែល ១ ក្រាមក្នុងអំឡុងពេលបញ្ជាតិញដំបូង ហើយទទួលបានសរុបចំនួន ៥ ក្រាមក្នុងការបញ្ជាទិញចំនួន ៥ នៅពាក់កណ្តាលខែមេសា ខណៈសវនាការលើកទី៣របស់ Ah In គ្រោងនឹងធ្វើនៅម៉ោង ១០:៣០ ព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា។
ជាមួយគ្នានេះ Ah In ក៏ប្រឈមនឹងការចោទប្រកាន់ដោយឡែកពីគ្នាពីបទមានឥរិយាបថមិនសមរម្យតាមសាធារណៈ។ កាលពីខែតុលាឆ្នាំមុន នាងបានលើកទឹកចិត្តបុរសនៅ Apgujeong និង Hongdae នៃ Gangnam ក្នុងតំបន់ Mapo ឱ្យស្ទាបសុដន់របស់នាង ខណៈដែលនាងស្ទើរតែអាក្រាតកាយ ដោយគ្រាន់តែគ្របដោយប្រអប់ក្រដាសកាតុងធ្វើកេសប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


