កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះ Falcons ម៉ោង២ថ្ងៃនេះពានអាស៊ីទី៣
ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយក្រុម SP Falcons វេលាម៉ោង២រសៀល ថ្ងៃនេះ វគ្គសន្សំពិន្ទុពូល E ក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ AFC Challenge League ២០២៤-២៥ នៅទីក្រុង Ulaanbaatar ប្រទេស ម៉ុងហ្គោលី។

ព្រះខ័នរាជស្វាយរៀង នឹងបង្កើតកំណត់ត្រាថ្មីក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ប្រសិនបើទទួលជ័យជម្នះ ពីព្រោះក្នុងពូលមានតែ៣ក្រុមប៉ុណ្ណោះ ដោយមាន២ក្រុមត្រូវឡើងទៅវគ្គបន្ត ហើយមានតែ១ក្រុមប៉ុណ្ណោះត្រូវធ្លាក់។
ស្របពេលក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី SP Falcons និងក្រុមឥណ្ឌូណេស៊ី Madura United បានឆ្លងកាត់១ប្រកួតហើយដោយចែកគ្នាបាន១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នាដោយគ្មានគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នា។ នេះជាការប្រកួតចុងក្រោយរបស់ Falcons ប៉ុន្តែជាការប្រកួតលើកទី១របស់ព្រះខ័នរាជស្វាយរៀង។
ការប្រកួតនេះមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមកម្ពុជាឡើយ ពីព្រោះអាកាសធាតុត្រជាក់ខ្លាំងធ្វើឲ្យពិបាកលេង។ ជាពិសេសទីលានស្មៅសិប្បនិម្មិតដែលខុសប្លែកពីទីលានធម្មជាតិនៅកម្ពុជា។

ទោះបីជាយ៉ាងណា គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានលើកឡើងថា មិនអាចយកបញ្ហាអាកាសធាតុត្រជាក់ និងទីលានសិប្បនិម្មិតធ្វើជាលេសបានឡើយ។ អ្វីដែលសំខាន់គឺត្រូវសម្របខ្លួនឲ្យលឿនទាន់ពេលវេលា និងធ្វើឲ្យបានលេងបំផុតដើម្បីស្វែងរកជ័យជម្នះជូនកម្ពុជា។

ការប្រកួតនេះមានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ BTV វេលាម៉ោង២រសៀលនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


