សេដ្ឋកិច្ច
ចំណូលពន្ធដារសឹងតែ ១០០% ប្រមូលតាមប្រព័ន្ធអេឡិចត្រូនិក
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ចំណូលពន្ធដារសឹងតែ ១០០% ប្រមូលតាមប្រព័ន្ធអេឡិចត្រូនិក។

លោក គង់ វិបុល បានថ្លែងថា អគ្គនាយកដ្ឋានពន្ធដារ បានដើរតួនាទីសំខាន់ក្នុងការប្រមូលចំណូលផ្ទៃក្នុងនៅកម្ពុជា ដែលស្ថិតនៅលំដាប់ទី១ ខណៈចំណូលគយទី២ ក្រៅពីនេះគឺចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងទៀត។
បើតាមលោក គង់ វិបុល ចំណូលពន្ធដារបានដើរតួនាទីសំខាន់នៅរយៈពេលជាង ១០ ឆ្នាំ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់ជាច្រើន ជាពិសេសនៅក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ដោយតម្លាភាព និងប្រសិទ្ធភាព។
លោក គង់ វិបុល បញ្ជក់ថា៖ «នៅក្នុងការធ្វើទំនើបបកម្ម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កន្លងទៅយើងមានប្រព័ន្ធគ្រប់គ្រង នៃការប្រមូលចំណូលពន្ធចំនួន ៧៩ កម្មវិធី និង Apps ដូច្នេះចំណូលពន្ធដារ គឺថា ជិត ១០០% ដែលយើងប្រមូលតាមប្រព័ន្ធអេឡិកត្រូនិក តាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន»។

បើតាមលោក គង់ វិបុល នៅអំឡុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមពង្រឹងការចុះបញ្ជីតាមប្រព័ន្ធអនឡាញ និងមានប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលពន្ធ ហើយក្រៅពីការចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើកម្មវិធីមួយហៅថា ប្រព័ន្ធដាក់លិខិតប្រកាសពន្ធ និងឱ្យបង់ពន្ធតាមរយៈអនឡាញ E-Filing។
លោក គង់ វិបុល ប្រាប់ថា អ្នកជាប់ពន្ធអាចដាក់លិខិតប្រកាសព័ន្ធប្រចាំខែបាន ហើយមួយទៀត E-Filing TOI ប្រចាំឆ្នាំបាន និងប្រព័ន្ធ E-payment អគ្គនាយកដ្ឋានពន្ធដារក៏បានអភិវឌ្ឍតាំងពីឆ្នាំ ២០១៤ ដំណើរការនៃការធ្វើទំនើបកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅក្នុងវិស័យពន្ធដារ គឺបានដើរទៅមុខ ស្ទើរតែឈានមុខគេ នៅក្នុងធ្វើទំនើបកម្ម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួនជិត ២ ពាន់លានដុល្លារ (១៩១៧,៩៦)មានការធ្លាក់ចុះបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ២ ០៧២,៣៩លានដុល្លារ។
នៅឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានប្រមាណជាង ៣ ពាន់លានដុល្លារ (៣ ៦១២.១២) កើន ៤.៤៩%៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ