ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ ថា រដ្ឋមន្ត្រីការពារជាតិដែលអ៊ីស្រាអែលបណ្ដេញ ជា «ដៃគូគួរឲ្យទុកចិត្ត»
មន្ទីរបញ្ចកោណ បានលើកឡើងកាលពីថ្ងៃទី៥ខែវិច្ឆិកាថា លោក Yoav Gallant ដែលត្រូវបានលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បណ្ដេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ គឺជាមនុស្សដែលគួរឲ្យទុកចិត្តមួយរូប ផ្ទុយពីការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែល។

លោក Benjamin បានប្រាប់ថា ការបញ្ចប់តំណែងនេះ ដោយសារតែបាត់បង់ទំនុកចិត្តនិងការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន។ យ៉ាងណាមិញ ទោះមានការលើកឡើងផ្ទុយគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអំពីលោក Gallant ក៏ដោយ ក៏មន្ទីរបញ្ចកោណបានអះអាងថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធដដែលជាមួយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ីស្រាអែល។
លោក Patrick Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានថ្លែងនៅក្នុងសេចក្ដីការណ៍មួយថា៖ «ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែលនៅតែរឹងមាំដូចដែក ហើយក្រសួងការពារជាតិអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបន្ទាប់»។
សូមបញ្ជាក់ថា លោក Netanyahu នឹងតែងតាំងរដ្ឋមន្ត្រីការបរទេស Israel Katz មកជំនួសតំណែងលោក Gallant វិញ។ រឿងធំមួយដែលគេដឹងថា ធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរប្រេះឆា គឺជុំវិញប្រតិបត្តិការយោធាក្នុងតំបន់ហ្គាហ្សា ដោយលោក Netanyahu នៅតែរឹងទទឹងប្រកាន់ជំហរម៉ឺងម៉ាត់ ទាំងដែលលោក Gallant អះអាងថា អ៊ីស្រាអែលចាំបាច់ត្រូវធ្វើសម្បទានក្នុងការចរចាបទឈប់បាញ់ជាមួយក្រុមឥស្លាមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ខ្មាំង៕
ដោយ៖ ឈាង
ចុចអាន៖ លោក Netanyahu បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសារលែងទុកចិត្ត
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


