ព័ត៌មានអន្ដរជាតិ
យន្តហោះយោធាធ្លាក់នៅវៀតណាម បាត់ខ្លួនអ្នកបើក២នាក់
អ្នកបើកបរយន្តហោះ២នាក់ កំពុងបាត់ខ្លួននៅវៀតណាម បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីឧបទ្ទវហេតុធ្លាក់យន្តហោះយោធា១គ្រឿងនៅថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤នេះ។

គ្រោះថ្នាក់នេះ កើតឡើងនៅក្នុងខេត្ត Binh Dinh ហើយយន្តហោះដែលធ្លាក់ ជាប្រភេទយន្តហោះហ្វឹកហាត់ប្រយុទ្ធធុនស្រាល ម៉ូឌែល Yak-130 ផលិតដោយរុស្ស៊ី។
ដំណឹងនៃគ្រោះថ្នាក់នេះ ដំបូងឡើយត្រូវបានចុះផ្សាយដោយសារព័ត៌មានវៀតណាមធំៗចំនួន២គឺ VnExpress និង Tuoi Tre។ យ៉ាងណាមិញ អត្ថបទព័ត៌មានពីការធ្លាក់យន្តហោះយោធានេះ ត្រូវបានលុបចោលវិញ។ ចំណែកឯ ក្រសួងការពារជាតិវៀតណាម ក៏មិនធ្វើការអត្ថាធិប្បាយលើរឿងនេះភ្លាមៗដែរ។
គ្រោះថ្នាក់ធ្លាក់យន្តហោះយោធា បានបង្កជាក្ដីព្រួយបារម្ភនៅវៀតណាម ដោយកាលពីឆ្នាំមុន ក៏មានករណីធ្លាក់យន្តហោះ១គ្រឿង ម៉ូឌែល Su-22 ហើយក៏ត្រូវបានផលិតដោយរុស្ស៊ីផងដែរ ដែលបណ្ដាលឲ្យអ្នកបើកម្នាក់បាត់បង់ជីវិត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


