ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដឹកនាំដោយសម្ដេចធិបតី
នាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពដ៏លឿនរហ័សនៃការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបន្តពីមរកតនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាបាននិងកំពុងបន្តដំណើរប្រកបដោយវឌ្ឍនភាព និងការរីកចម្រើនរបស់ខ្លួនស្ទើរគ្រប់វិស័យ បើទោះបីជាប្រឈមនឹងសម្ពាធសេដ្ឋកិច្ចសកលក៏ដោយ។ ម្យ៉ាងវិញទៀត កិត្តិសព្ទរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏ត្រូវបានលើកកម្ពស់បន្ថែមទៀតផង។ នេះជាកាលើកឡើងបន្ថែមរបស់នាយករដ្ឋមន្ត្រីវៀតណាម។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីទាំងពីរ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ ដែលចិនធ្វើជាម្ចាស់ផ្ទះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជីញ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជាការអប់រំ យុវជន និងវប្បធម៌ ជាដើម។
សម្ដេចធិបតី បានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល១០ខែឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។

ឆ្លៀតក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ ប្រទេសវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាម បានសម្ដែងក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


