ព័ត៌មានជាតិ
ពលរដ្ឋរស់នៅខណ្ឌច្បារអំពៅ សុំឱ្យអាជ្ញាធររាជធានីជួយស្ដារប្រឡាយ លូ ដាក់បង្គោលភ្លើង បំភ្លឺផ្លូវ និងទប់ស្កាត់សំឡេងរំខាន
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ បានលើកឡើងជាសំណើ និងសំណូមពរ ជាច្រើនឱ្យអាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ ដែលមានទាំង ការស្ដារប្រឡាយលូ ជួយដាក់បង្គោលភ្លើង បំភ្លឺផ្លូវសាធារណ ជួយទប់ស្កាត់សំឡេងរំខាន ពីសិប្បកម្មសម្លៀងថ្ម និងការបង់ពន្ធលើអចលនៈទ្រព្យ មានការពិបាកជាដើម។

ការលើកឡើងជាសំណើរនិងសំណូមពរនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រាជធានី ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ហួត ហៃ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវត្ដវាលស្បូវ ខណ្ឌច្បារអំពៅ ។

ពាក់ព័ន្ធនឹងសំណើ និងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាទាំងនេះត្រូវបាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការស្ដារប្រឡាយលូ ដាក់បង្គោលភ្លើង គឺយើងកំពុងពិចារណា និងស្នើទៅថ្នាក់លើហើយ។ បញ្ហាទឹកលិចភូមិមួយចំនួន នៅខណ្ឌច្បារអំពៅអាជ្ញាធរ ខណ្ឌក្រុងកំពុងលើកគម្រោង ទៅរដ្ឋបាលរាជធានីភ្នំពេញ ទៅថ្នាក់ជាតិ ដើម្បីធ្វើការស្ដារ និងសាងសង់ធរាសាស្ដ្រ ដាក់ម៉ាស៊ីនបូម ឬក៏ត្រូវសាងសង់ស្ថានីយ៏បូមតែម្ដង។

លោកបានបន្ដថា ក្រៅពីសំណើលើសពីសមត្ថភាព របស់ថ្នាក់ខណ្ឌ អាជ្ញាធរ និងពិនិត្យលទ្ធភាព ដើម្បីធ្វើលើកគម្រោងទៅថ្នាក់ជាតិ តាមក្រោយ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៦ ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាទឹកលិចភូមិឋានប្រជាពលរដ្ឋ បញ្ហាដាក់ដំឡើងបង្គោលភ្លើង និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាគ្រឿងញៀន ទឹក ភ្លើង និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើក ឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានី កែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យមានតម្លាភាព និងមាន ប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាល សាធារណៈ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ និងសំណើជាលាយលក្ខណ៍អក្សរ មានចំនួន៤៥ច្បាប់ ហើយរាល់សំណើ និងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់ និងបន្តតាមដានពីវឌ្ឍនភាពបន្តទៀត។ ចំពោះសំណើជាលាយលក្ខណ៍អក្សរ ដែលមិនអាចឆ្លើយនៅពេលនេះបាន ទោះយ៉ាងណាយើងនឹងយកសំណើនេះទៅរកដំណោះ ហើយចេញជាចម្លើយនៅពេលក្រោយ ហើយក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ឆ្នាំរំកិល។

តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលរាជធានីភ្នំពេញ សម្រេចបាន។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើរសំណួររបស់បងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ បាននាំមកនូវសក្តានុពលដ៏ធំធេងនឹងធ្វើរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបានចំណុចខ្វះខាតចំណុខអវិជ្ជមានដែលបានអនុវត្តកន្លងមក អាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅអនុវត្តនិងធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ