ជីវិតកម្សាន្ដ
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
អាជ្ញាធរអាហ្សង់ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៣ នាក់ត្រូវបានចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់តារាចម្រៀង Liam Payne អតីតក្រុម One Direction នៅក្នុងការធ្លាក់ពីលើយ៉រសណ្ឋាគារ Buenos Aires កាលពីខែមុន។
សាកសពរបស់ Payne ត្រូវបានប្រគល់ទៅឲ្យឪពុករបស់គាត់ឈ្មោះ Geoff កាលពីចុងសប្តាហ៍ ហើយបានហោះហើរត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញនៅអង់គ្លេស។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ Geoff ត្រូវបានគេឃើញរួមជាមួយអង្គរក្ស One Direction លោក Paul Higgins នៅសណ្ឋាគារ CasaSur ជាកន្លែងដែលកូនប្រុសរបស់គាត់បានស្លាប់។

យ៉ាងណា អាជ្ញាធរបាននិយាយថា អ្នកដែលត្រូវបានចោទប្រកាន់នៅក្នុងការស្លាប់របស់ Payne រួមមានអ្នកជួញដូរគ្រឿងញៀនដែលសង្ស័យ បុគ្គលិកសណ្ឋាគារដែលលួចឲ្យនូវកូកាអ៊ីន និងមនុស្សម្នាក់ដែលជិតស្និទ្ធនឹងតារាចម្រៀង។ ទាំងអស់ត្រូវបានចោទប្រកាន់ពីបទដើរតួក្នុងការផ្តល់្យតារាចម្រៀងនូវថ្នាំញៀន ដោយបុគ្គលិកសណ្ឋាគាររងការចោទប្រកាន់ថា ឲ្យកូកាអ៊ីនយ៉ាងហោចណាស់ពីរដងក្នុងអំឡុងពេលស្នាក់នៅរបស់គាត់ ហើយឈ្មួញគ្រឿងញៀនដែលត្រូវបានគេចោទប្រកាន់ ក៏បានផ្តល់ឲ្យវាពីរដងទៀត ២ថ្ងៃមុនពេលគាត់ស្លាប់។
អាជ្ញាធរបាននិយាយទៀតថា អ្នកដែលមកសួរសុខទុក Payne ក៏ត្រូវបានចោទប្រកាន់ពីបទ ទុកចោលមនុស្សម្នាក់ ដោយបណ្ដាលឲ្យគេស្លាប់។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ ត្រូវបញ្ចេញឈ្មោះនោះទេ ប៉ុន្តែនឹងត្រូវជូនដំណឹងនៅពេលក្រោយ ហើយពួកគេក៏ហាមឃាត់មិនឲ្យចាកចេញពីប្រទេសដូចគ្នាដែរ។
ព្រះរាជអាជ្ញាបាននិយាយថា ការស៊ើបអង្កេតលើកាលៈទេសៈនៃការស្លាប់របស់ Payne នឹងបន្ត ដោយបន្ថែមថាពួកគេនៅតែព្យាយាមដោះសោកុំព្យូទ័រយួរដៃដែលខូចរបស់តារាចម្រៀងរូបនេះ។ ចំណែកសាក្សីបានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានឃើញ Payne វាយកុំព្យូទ័រយួរដៃរបស់គាត់នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់សណ្ឋាគារ។
សូមរម្លឹកថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ តារាចម្រៀងប្រុស Liam Payne ត្រូវគេប្រទះឃើញស្លាប់នៅខាងក្រៅសណ្ឋាគារក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បន្ទាប់ពីធ្លាក់ពីលើឡៅតឿបន្ទប់ជាន់ទី៣។ ប៉ូលិសថែមទាំងបញ្ចាក់ទៀតថា មុនពេលធ្លាក់ស្លាប់លោកកំពុងតែស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹងយ៉ាងជោគជាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Angelina-Brad Pitt ជាតារាលំដាប់ពិភពលោក តែកូនៗគ្មានចិត្តដើរតាមគន្លងឪពុកម្តាយទេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


