សន្តិសុខសង្គម
អភិបាលខណ្ឌបឹងកេងកង ណែនាំឲ្យកម្លាំងខណ្ឌត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកតាមគោលដៅរបស់ខ្លួន
លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវត្រៀមកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ តាមគោលដៅរបស់ខ្លួនឲ្យបានល្អប្រសើរ។ ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខណ្ឌ លោកអធិការនគរបាល លោកមេបញ្ជាការកងរាជអាវុធហត្ថ ចៅសង្កាត់ទាំង៧ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សុខ សម្បត្តិ បានមានប្រសាសន៍ឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានការរៀបចំពិធីអាធិកអាធ័ម និងធំជាងឆ្នាំកន្លងទៅ ដែលជាកត្តាត្រូវឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាចាំបាច់បំផុត លើបញ្ហាសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ និងថ្នាក់ដឹកនាំ ក្នុងរង្វង់ទីតាំងប្រារព្ធពិធី។
លោកអភិបាល បានណែនាំដល់កម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងសង្កេត ឱ្យបានល្អិតល្អន់ តាមគោលដៅត្រួតពិនិត្យរបស់ខ្លួន និងបង្ការឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប៉ុងប៉ងទុច្ចរិតបង្កចលាចល។

លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា លោកបានប្រើប្រាស់កម្លាំងទូទាំងខណ្ឌតែម្តង សម្រាប់ការការពារ ដោយកម្លាំងបានបែកចែងជា២ គឺទី១កម្លាំងចំហរ ដែលត្រៀមការពារគោលដៅបិទខ្ទប់ ត្រៀមឈរសម្រួលចរាចរណ៍ និងការពារសន្តិសុខ។ ដោយឡែក កម្លាំងទី២ គឺជាកម្លាំងសម្ងាត់ ដែលត្រៀមតាមដានរាល់មនុស្ស ឬសកម្មភាពទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យ គឺនឹងត្រូវកំណត់បានក្នុងករណីប៉ុនប៉ងប្រព្រឹត្តិសកម្មភាពអសន្តិសុខណាមួយនោះ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ ,១៥ ,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ ឆ្នាំនេះដែរ មានទូក ង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


