ព័ត៌មានអន្ដរជាតិ
វីដេអូទីបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដនៅប្រេស៊ីល មើលហើយសោកសង្រេងណាស់
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីលបានរាយការណ៍ចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ក្នុងកម្រិតកំណត់ត្រា ២,២២៣នាក់ក្នុងរយៈពេល២៤ ម៉ោង ដែលនេះជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត២ថ្ងៃជាប់គ្នា ហើយនាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសកើនដល់២៧២,៨៨៩នាក់។

តួរលេខស្លាប់ប្រចាំថ្ងៃខ្ពស់មួយទៀតគឺកាលពីថ្ងៃពុធ ដែលមានចំនួន២,២៨៦នាក់។
លើសពីនេះទៀត ការឆ្លងថ្មី ៧៥,៤១២ករណី ត្រូវបានចុះបញ្ជី ដោយនាំឲ្យករណីសរុបរបស់ប្រទេសប្រេស៊ីលកើនដល់១១,២៧៧,៧១៧ករណី។

ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដច្រើនបំផុតលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក និងមានអ្នកឆ្លងច្រើនបំផុតលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។
អភិបាលរដ្ឋ Piaui លោក Wellington Dias បានរៀបរាប់ថា អ្នកជំងឺក្នុងមន្ទីរពេទ្យកំពុងស៊ូទ្រាំជាមួយជំងឺ ទាំងគ្មានគ្រែសម្រាកព្យាបាល។ លោកនិយាយថា “យើងបានឈានដល់ដែនកំណត់ទូទាំងប្រទេសប្រេស៊ីល។ ឱកាសនៃការស្លាប់ដោយគ្មានជំនួយពិតជាមានមែន”។

នៅក្នុងរដ្ឋដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ប្រេស៊ីលគឺ Sao Paulo, អ្នកជំងឺយ៉ាងតិច៣០នាក់បានស្លាប់ក្នុងខែនេះ ខណៈពេលកំពុងរង់ចាំចូលបន្ទប់សង្គ្រោះបន្ទាន់។
នៅរដ្ឋភាគខាងត្បូង Santa Catarina, មនុស្សចំនួន៤១៩នាក់កំពុងរង់ចាំផ្ទេរទៅបន្ទប់ ICU។ ចំណែកក្នុងរដ្ឋ Rio Grande do Sul ដែលនៅជិតខាង អគារសង្គ្រោះបន្ទាន់គឺដាក់លើសសមត្ថភាពរបស់ខ្លួន ពោលគឺដាក់អ្នកជំងឺរហូតដល់ទៅ១០៦ភាគរយឯណោះ៕

ទស្សនាវីដេអូនេះហើយពិតជាគួរឲ្យសោកសង្រេងណាស់៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua, Daily Mail
ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


