បច្ចេកវិទ្យា
កម្ពុជា ដាក់គោលដៅបង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានសម្រាប់សិស្សចប់បាក់ឌុប ដល់ ១០០% ត្រឹមឆ្នាំ២០៣០
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានបំណងបង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានក្នុងចំណោមសិស្សបញ្ចប់ការសិក្សាទុតិយភូមិ ឲ្យបានដល់ ១០០% ត្រឹមឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់របស់លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែវិច្ឆិកានេះ។

ក្រៅពីបង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានក្នុងចំណោមសិស្សបញ្ចប់ការសិក្សាទុតិយភូមិ ក្រសួងក៏មានបំណងបង្កើនចំនួនធនធានមនុស្សជំនាញឌីជីថលនៅកម្ពុជាឱ្យបានដល់ ១០ម៉ឺននាក់ និងបង្កើនអត្រាប្រជាពលរដ្ឋមានកម្រិតអក្ខរកម្មឌីជីថលមូលដ្ឋាន ឲ្យមានដល់ ៥០% ក្នុងឆ្នាំ២០៣០ ដូចគ្នាផងដែរ។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវបំណងខាងលើ ក្រសួងប្រៃសណីយ៍ បានដាក់ចេញនូវអន្តរាគមន៍គោលនយោបាយ និងកម្មវិធីជាច្រើន ដែលមានដូចជា៖ ការផ្តល់អាហារូបករណ៍ជាប្រចាំសម្រាប់សិស្សឆ្នើមឱ្យចូលរៀនជំនាញបច្ចេកវិទ្យាឌីជីថល បង្កើតកម្មវិធីផ្តល់ឥណទានឥតការប្រាក់ដល់សិស្សដែលមានបំណងបន្តការសិក្សាផ្នែកឌីជីថលនៅថ្នាក់ឧត្តមសិក្សា, ផ្ដល់ជំនួយហិរញ្ញប្បទានដល់គ្រឹះស្ថានជាដៃគូ ក្នុងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលរយៈពេលខ្លី, រៀបចំផែនទីចង្អុលផ្លូវជំនាញឌីជីថល, កសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈទូទាំងប្រទេស រៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ក៏ដូចជាការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនដល់គ្រឹះស្ថានឧត្តមសិក្សា និងការបង្កើតនូវប្រព័ន្ធគ្រប់គ្រងសកលវិទ្យាល័យ។

ក្រៅពីកិច្ចខិតខំជំរុញកសាងមូលធនមនុស្សឌីជីថលខាងលើ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានពង្រីកវិសាលគ្របដណ្តប់នៃសេវាទូរគមនាគមន៍ និងពង្រឹងសមត្ថភាពនៃបណ្តាញដែលមានស្រាប់ តាមរយៈការសាងសង់ស្ថានីយ៍អង់តែនបន្ថែម និងការរាយបណ្តាញខ្សែកាបអុបទិកឆ្អឹងខ្នង និងតភ្ជាប់នៅក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជន និងតំបន់ទេសចរណ៍ជាដើម៕
អត្ថបទទាក់ទង៖ ក្រសួងប្រៃសណីយ៍ រៀបចំផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាលើកទី២

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


