ព័ត៌មានជាតិ
អគារច្រកទ្វារស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ បញ្ចប់ការសាងសង់ ១០០%
អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ បានដឹកនាំក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) ស្ទឹងបត់ ចូលរួមកិច្ចប្រជុំស្តីពីការប្រគល់-ទទួលអគារការិយាល័យច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ដែលបានបញ្ចប់ការសាងសង់រួចរាល់ក្នុងគម្រោងជំហានទី១ ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់។



ច្រកទ្វារអន្តរជាតិស្ទឹងបត់មានទីតាំងស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់តេជោ ហ៊ុន សែន ដែលមានទំហំទឹកប្រាក់ប្រមាណ ២៦,៤២ លានដុល្លារអាមេរិក។
ជាមួយការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ជាច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃដែលត្រូវបានប្រសិទ្ធនាមថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន»។ ស្ពាននេះមានប្រវែង ៦២០ ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) ទទឹង ១៧ ម៉ែត្រ ដែលចំណាយទឹកប្រាក់ប្រមាណ ៦៧០ លានបាត (ប្រមាណ ១៩ លានដុល្លារអាមេរិក)។
ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយដែលនឹងចូលរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូននិងកាត់បន្ថយពេលវេលាក្នុងការត្រួតពិនិត្យ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


