ព័ត៌មានជាតិ
ឆ្នាំនេះ ខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃដូចនៅរាជធានីភ្នំពេញដែរ
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលីបួងសួងសុំសេចក្តីសុខនៅបរិវេណព្រះវិហារ ព្រះអង្គចេក ព្រះអង្គចម និងនៅវេទិកាប្រារព្ធពិធីមាត់ស្ទឹងសៀមរាប ដើម្បីសុំទឹកដី ទីកន្លែង និងសុំសេចក្តីសុខសិរីសួស្តី គ្រប់ប្រការដល់ដំណើរនៃការរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលធ្វើនៅលើទឹកដីអង្គរ។ ដូចនៅរាជធានីភ្នំពេញដែរ ខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ត បានឲ្យដឹងថា ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំមុនៗដែរ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំង អង្គភាពមន្ទីរ និងវិស័យពាក់ព័ន្ធ តែងតែសហការគ្នាជិតស្និទ្ធរៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យអុំទូកកាន់តែមានភាពអធិកអធម។ សម្រាប់ឆ្នាំនេះ បន្ថែមពីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប មានរយៈពេល២ថ្ងៃហើយនោះ ក៏មានកម្មវិធីបន្ថែមរយៈពេល២ថ្ងៃទៀត ដែលជាវេទិកាកម្សាន្ត ដូចជា ជិះទូកកម្សាន្ត កម្មវិធីផ្សារទឹក កម្មវិធីពិព័ណ័ម្ហូបអាហារ លេងល្បែងកម្សាន្តផ្សេងៗជាច្រើនអមទៅដោយការតុបតែងលំអរដោយភ្លើងចម្រុះពណ៌នៅតាមដងស្ទឹង និងតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបជាដើម ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សាវប្បធម៌ដូនតា ឱ្យបានគង់វង្សស្ថិតស្ថេរ និងដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើនថែមទៀត។

ចំណែក លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរមកពីគ្រប់ទិសទីដែលមានបំណងមកលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យអុំទូកនៅខេត្តសៀមរាបនេះ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃការរៀបចំកម្មវិធីទាំងអស់ ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយ៕



ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


