កីឡា
ទូកលឿនបំផុត លេខ១ និងលេខ២ ឆ្នាំចាស់ ប៉ះគ្នា ក្នុងថ្ងៃដំបូង
ទូក ង មហាទន្សាយតេជោសែនជ័យ មកពីស្រុកកងមាស ខេត្តកំពង់ចាម ដែលទទួលបានជយលាភីលេខ១ ទូទាំងប្រទេស ក្នុងផែនគូពិសេស កាលពីឆ្នាំមុន នឹងត្រូវប៉ះទូក ង លេខ ២ ឆ្នាំចាស់ សម្ដេចវិបុលបញ្ញា បារមីមានជ័យ មកពីខេត្តតាកែវ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃដំបូង (១៤ វិច្ឆិកា)។


កម្មវិធីប្រណាំង នឹងចាប់ផ្ដើមវេលាម៉ោង ១១ព្រឹក ខណៈទូកលឿនបំផុតទាំង ២ នឹងត្រូវប៉ះគ្នាក្នុងគូទី ៦៨ ផែនគូពិសេស។
គួររំលឹកផងដែរថា កាលពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំមុន ទូក ង មហាទន្សាយតេជោសែនជ័យ មានរយៈថិរៈវេលាសរុបលឿនជាងគេ ក្នុងចំណោមទូកគូពិសេសទាំងអស់ ដោយប្រើពេលសរុប ២៨:០៦.៣៣នាទី ក្នុងរយៈពេលប្រណាំង ៣ថ្ងៃ ខណៈទូក សម្តេចវិបុលបញ្ញាបារមីមានជ័យ ប្រើពេលសរុប ២៨:០៦.៦២នាទី ឈរនៅលេខ ២ ក្នុងចំណោមទូកគូពិសេសទាំង ៩៨ទូក។
គូប្រកួតទាំងអស់ មានដូចខាងក្រោម៖







-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


