ជីវិតកម្សាន្ដ
អ្នកផ្តល់សេវាទេសចរណ៍ខេត្តកែប សម្រេចរួមគ្នាមិនឡើងថ្លៃម្ហូបអាហារ
អ្នកផ្តល់សេវាក្នុងវិស័យទេសចរណ៍ រួមមានម្ចាស់អាហារដ្ឋាន និងកន្លែងស្នាក់នៅ ក្នុងខេត្តកែប បានអះអាងដូចៗគ្នាថា ពួកគេមិនដំឡើងថ្លៃម្ហូបអាហារនោះទេ ក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យអុំទូក និងបុណ្យទានធំៗផ្សេងទៀត ពោលតម្លៃម្ហូបអាហារនៅរក្សាធម្មតា។ លើសពីនេះ ពួកគេបានត្រៀមនូវមុខម្ហូបជាច្រើនមុខ សម្រាប់ទុកជាជម្រើសជូនអតិថិជនរបស់ខ្លួនងាយស្រួលក្នុងការសម្រេចចិត្ត ជាមួយការធានាជូនគុណភាពអាហារដែលមានរសជាតិថ្មី ស្រស់។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី១៣ ខែ វិច្ឆិកា អ្នកស្រី ស្រី មុំ ម្ចាស់អាហារដ្ឋានសមុទ្រឆ្នេរកែប មានទីតាំងជាប់ឆ្នេរកែប បានបញ្ជាក់ថា ជាទូទៅមិនថាថ្ងៃបុណ្យ ឬថ្ងៃធម្មតា អាហារដ្ឋានរបស់អ្នកស្រីមិនមានការឡើងថ្លៃអ្វីនោះទេ ពោលតម្លៃធម្មតា។ ចំណែកផ្ទះសំណាក់អាចឡើង ៥ដុល្លារ បន្ទប់គ្រែ ២ សម្រាប់ថ្ងៃបុណ្យទាន មានចាប់ពី(២០ដុល្លារ ទៅដល់ ២៥ដុល្លារ) ដែលអាចគយគន់ទេសភាពមាត់សមុទ្រ។
អ្នកស្រីបញ្ជាក់ថា អាហារដ្ឋានអ្នកស្រី បានត្រៀមនូវមុខម្ហូបរហូតដល់ ៦០មុខ ដោយក្នុងនោះតម្លៃចាប់ពី ១ម៉ឺនរៀលឡើងទៅ ដែលផ្តល់នូវជម្រើសល្អមែនទែនសម្រាប់អតិថិជនរបស់ខ្លួន។

ចំណែកកញ្ញា និកា អ្នកគ្របគ្រងអាហារដ្ឋាន និងផ្ទះលំហែ ឆ្នេរអង្កោល មានទីតាំងឆ្នេរអង្កោល ក៏បានបញ្ជាក់ដែរថា ទីតាំងរបស់ខ្លួនមិនឡើងថ្លៃនោះទេ សម្រាប់ការលក់ម្ហូបអាហារ ហើយតម្លៃក៏សមល្មមសម្រាប់អ្នកទេសចរអាចទទួលយកបាន។ កញ្ញា បញ្ជាក់ថា សម្រាប់ឱកាសឈប់សម្រាកក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ ឆ្នេរអង្កោលសាកសមបំផុតសម្រាប់ អ្នកដែលចង់មកសម្រាក់លំហែនៅសមុទ្រ។
គួរបញ្ជាក់ជូនដែរ កន្លងទៅមានព័ត៌មានមិនល្អពីការលក់ដូរ តម្លៃម្ហូបអាហារ ជូនភ្ញៀវទេសចរ ថាថ្លៃហួសហេតុ ឬម្ហូបអាហារ មិនមានគុណភាពពីសំណាក់អ្នកហៅភ្ញៀវតាមមាត់ឆ្នេរ ជាពិសេសរឿងបាយឆាមួយចានតម្លៃ ៦ម៉ឺនរៀល ដែលត្រូវបានមហាជនរិះគន់។

ពាក់ព័ន្ធតម្លៃបាយឆានេះដែរ នាឱកាសអញ្ជើញចូលរួមជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ថ្នាក់ដឹកនាំខេត្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ ហើយកុំឱ្យមានរឿងបាយឆាកើតមានក្នុងខេត្តកែបបន្តទៀត។
សម្តេចផ្តល់ជាអនុសាសន៍ថា ក្នុងករណីកើតមាននូវបញ្ហាណាមួយទោះតូចក្ដី ធំក្ដី ពិតក្ដី ឬ មិនពិតក្ដី អាជ្ញាធរខេត្ត គឺត្រូវបំភ្លឺជូនសាធារណជនភ្លាមៗ ដើម្បីពន្លត់ករណីនោះ ចៀសវាងការយល់ច្រឡំណាមួយ ដែលបង្កផលប៉ះពាល់ដល់សាធារណជន ពិសេសទេសចរ។
ដោយ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


