Connect with us

ព័ត៌មានជាតិ

ប្រធានអង្គការ IDC-CDI កោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

បានផុស

នៅ

លោកAndré Pastrana Arango  ប្រធានអង្គការ IDC-CDI កោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ។លោកAndré Pastrana Arango ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ក្រៅកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃជំនួប លោកប្រធានអង្គការ IDC-CDI បានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំប្រទេសសម្រេចបានលទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ។

លោកប្រធានអង្គការ IDC-CDI ក៏បានកោតសសើរប្រទេសកម្ពុជាដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ​ ព្រមទាំងបាន​ជម្រាបជូនសម្តេចបវរធិបតីបន្ថែមថា គណៈប្រតិភូជាច្រើន ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ មានគោលបំណងរួមមួយ គឺការកសាងសន្តិភាព។

គណៈប្រតិភូទាំងអស់សង្ឃឹមថា នឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាពដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះផងដែរ លោកប្រធានអង្គការ IDC-CDI និងជាអតីតប្រធានាធិបតីនៃប្រទេសកូឡុំប៊ី ក៏បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានជួយគាំទ្រក្នុងកិច្ចការបោសសម្អាតមីន នៅក្នុងប្រទេសកូឡុំប៊ីផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះអង្គការ IDC-CDI ដែលបានចូលរួមសង្កេតការបោះឆ្នោត នៅកម្ពុជា នាពេលកន្លងមក និងផ្ដល់យុត្តិធម៌ដល់ការបោះឆ្នោតបែបប្រជាធិបតេយ្យ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា។ 

 សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ នាពេលនេះ ប្រព្រឹត្តទៅនៅចំពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន ហើយកិច្ចប្រជុំនេះបានក្លាយជាវេទិកាសម្រាប់ទាំងអស់គ្នាក្នុងការកសាងនូវការតភ្ជាប់ ក៏ដូចជាទំនាក់ទំនងគ្នាបន្ថែមទៀត និងផ្ដល់កាលានុវត្តភាព ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។

សម្ដេចបវរធិបតី និងគណៈប្រតិភូអង្គការ IDC-CDI ក៏បានពិភាក្សា និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អង្គការ IDC-CDI ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា-ចិន រៀបចំពិព័រណ៍ការងារ ដើម្បីផ្សារភ្ជាប់សហគ្រាស និងអ្នកស្វែងរកការងារ និងអភិវឌ្ឍន៍ជំនាញរបស់យុវជន

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រុមហ៊ុនចិន Xingtai គ្រោងវិនិយោគលើថាមពលស្អាត និងកកើតឡើងវិញនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ

Sokha Hotels

ព័ត៌មានពេញនិយម