កីឡា
Lewandowski និយាយពីគម្រោងចូលនិវត្ដន៍ពីបាល់ទាត់
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona បានបង្ហាញអារម្មណ៍ពីចូលនិវត្តន៍ បើទោះបច្ចុប្បន្នកំពុងមានទម្រង់លេងយ៉ាងល្អ។

ស្ថិតក្នុងវ័យ៣៦ឆ្នាំ Lewandowski នៅតែបង្ហាញទម្រង់លេងល្អ ដោយកំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga ក្នុងរដូវកាលនេះ។ រដូវកាលនេះ រូបគេរកបាន១៩គ្រាប់ពីការបង្ហាញខ្លួន១៧ប្រកួត ជាពិសេសជួយឲ្យ Barcelona នៅលើកំពូលតារាងក្នុងពានរង្វាន់ La Liga។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Forbes កីឡាករ Lewandowski បាននិយាយថា ៖«ខ្ញុំចង់និយាយថាមានតែខ្ញុំម្នាក់ មិនមានអ្នកផ្សេងដឹងថា ពេលណាអាជីពនឹងបញ្ចប់។ ពេលខ្ញុំភ្ញាក់ពីដេក មានអារម្មណ៍អត់ចង់ទៅហ្វឹកហាត់។ នោះជាពេលដំបូងដែលខ្ញុំចាប់ផ្តើមគិតអំពីការចូលនិវត្តន៍។ ខ្ញុំសង្ឃឹមថា គ្រប់យ៉ាងវានៅដូចដើម។ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទេ ហើយខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំចូលចិត្តទៅហ្វឹកហាត់ជាមួយក្រុមដដែល»។

យ៉ាងណាមិញកិច្ចសន្យារបស់ជាមួយ Barcelona មានសុពលភាពដល់ឆ្នាំ២០២៦ ជាមួយនឹងជម្រើសបន្តកិច្ចសន្យាមួយឆ្នាំទៀត។ ប៉ុន្តែ Barcelona បានត្រៀមស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីជំនួសខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ។
កីឡាករ Lewandowski បានបន្ថែមថា ៖ស្ថិតក្នុងវ័យបច្ចប្បន្ននេះ ខ្ញុំដឹងថាឆាប់ៗនេះ អាចនឹងប្រហែលជា២ឬ៣ឆ្នាំទៀត តែខ្ញុំក៏មិនដឹងច្បាស់ដែរ តែវានឹងត្រូវដល់ពេលបញ្ចប់ក្នុងថ្ងៃណាមួយ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


