វប្បធម៌ ជំនឿ
ជនជាតិដើមភាគតិចនៅមណ្ឌលគិរី បន្តទម្លាប់ដូនតា ប្រមូលផលស្រូវ បូតដោយដៃ
ជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគីរីមួយចំនួន នៅតែបន្តរក្សាទំនៀមទម្លាប់ប្រមូលផលស្រូវបូតដោយដៃ ដោយសារជំនឿថានឹងនាំមកនូវសេចក្ដីសុខ។

កសិករឈ្មោះ ក្រែក ជូញ អាយុ ៤៧ ឆ្នាំ ជាជនជាតិភាគតិចព្នង រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ឲ្យតែដល់ខែរដូវប្រមូលផលស្រូវទុំ អ្នកភូមិតែងតែនាំគ្នាបូតស្រូវក្នុងចម្ការដោយដៃផ្ទាល់ ទោះពិបាកយ៉ាងណាក៏ដោយ។

លោកបន្តថា ទំនៀមទម្លាប់ប្រមូលផលស្រូវបូតដោយដៃនេះ ត្រូវប្រើពេលយូរថ្ងៃ ទម្រាំប្រមូលផលអស់ ប៉ុន្តែដើម្បីថែរក្សាវប្បធម៌ពីដូនតាមក ទើបអ្នកភូមិនៅតែបន្តរក្សាការដាំដុះ និងប្រមូលផលតាមបែបប្រពៃណីនេះដដែល ដើម្បីកុំឲ្យបាត់បង់ និងចង់ឲ្យក្មេងជំនាន់ក្រោយបានស្គាល់។ ការរក្សាជំនឿ ប្រពៃណីនេះ គឺមិនមែនតែនៅពេលប្រមូលផលនោះទេ ពោលគឺចាប់តាំងពីពេលដាក់ដាំស្រូវមកម្ល៉េះ ដោយមានការសែនព្រេនសុំសេចក្ដីសុខ នៅទីតាំងចម្ការផ្តាល់តែម្ដង៕
អត្ថបទ៖ រៀម សុខហេង





-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


