ព័ត៌មានជាតិ
ប.ស.ស ៖ កម្មករចុះឈ្មោះចូលជាសមាជិក ប.ស.ស នឹងទទួលបាន របបធានារ៉ាប់រងសន្តិសុខសង្គមចំនួន ៣
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានអះអាងថា នៅពេលថៅកែរបស់កម្មករ-និយោជិត បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. នោះ លោកអ្នកនឹងទទួលបានរបបធានារ៉ាប់រងសន្តិសុខសង្គមចំនួន ៣ រួមមាន ទី១.របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ,ទី២.របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងទី៣.របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

បើតាម ប.ស.ស. ក្រៅនេះ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដូចជា សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ ថ្ងៃ នៃការឈប់សម្រាក មុន និងក្រោយសម្រាលកូន។ ប៉ុន្តែតម្រូវឱ្យបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ ខែ ក្នុងអំឡុងពេល ១២ ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល។
ប.ស.ស. បានអំពាវនាវដល់ថៅកែគ្រឹះស្ថានសហគ្រាសទាំងអស់ នាំបុគ្គលិកកម្មករ-និយោជិត ទៅចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗ គ្នា ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ពិសេសការទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស។

ប្រសិនបើមានចម្ងល់ពាក់ព័ន្ធនឹងការចុះឈ្មោះចូលជាសមាជិក ប.ស.ស. លោកអ្នកទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ដោយឥតគិតថ្លៃ ឬតាមរយៈបណ្ដាញសង្គមរបស់ ប.ស.ស។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ប.ស.ស. មានសមាជិកសរុបចំនួន ២ ៦៣៦ ៩៦២ នាក់ នៅទូទាំងប្រទេស។ ក្នុងនោះមានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព វិស័យសាធារណៈ ចំនួន ៤៩៣ ៤២៣ នាក់ សមាជិក ប.ស.ស. វិស័យឯកជន ចំនួន ១ ៦០២ ២៩៣ នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ ៤០៨ ៦៦៨ នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (សហព័ទ្ធ និងកូន) ចំនួន ១៣២ ៥៧៨ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


