Connect with us

កីឡា

យប់​នេះ ក្រុម​នារី​កម្ពុជា អ៊ុត​មើល ម៉ាឡេស៊ី ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិកម្ពុជាត្រូវ​តាម​ដាន​​មើល​​ការ​ប្រកួត​របស់​ក្រុម​បាល់ទាត់​នារី​ម៉ាឡេស៊ី ​ជា​មួយ​ ឥណ្ឌូណេស៊ី វេលា​ម៉ោង​​៧:៣០​នាទី​យប់​នេះ ក្នុង​ពាន​រង្វាន់ ASEAN Women’s Cup ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ២០២៤ នៅ​ប្រទេស​ឡាវ មុន​ពេល​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​លើក​ទី​១​របស់​ក្រុម​បាល់ទាត់​នារី​ម៉ាឡេស៊ី ប៉ុន្តែ​ជា​ការ​ប្រកួត​លើក​ទី​២​របស់​ឥណ្ឌូណេស៊ី។ កាល​ប្រកួត​ទី​១ ឥណ្ឌូណេស៊ី បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ជា​មួយ​ក្រុម​នារី​កម្ពុជា។ ក្រុម​នារី​កម្ពុជា​ត្រូវ​ពិនិត្យ​មើល​ទម្រង់​លេង​របស់ ម៉ាឡេស៊ី មែន​ទែន ពី​ព្រោះ​ការ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ពិត​ជា​សំខាន់​សម្រាប់​កម្ពុជា។ ការ​ប្រកួត​យប់​នេះ ក្រុម​ណា​ឈ្នះ ​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​សាស្ត្រ។

និយាយ​ពី​ក្រុម​នារី​កម្ពុជា​មានអំណោយ​​ផល​ល្អ​ជាង​គេ​ដោយសារ​ឈប់​សម្រាក​ក្នុង​ការ​ត្រៀម​ខ្លួន​បាន​​ច្រើន​ថ្ងៃ​ បន្ទាប់​ពី​បាន​ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ខណៈ​ម៉ាឡេស៊ី ​ទើប​ចាប់​ផ្តើម​ប្រកួត​ថ្ងៃ​នេះ ហើយ​​ថ្ងៃ​ទី​២៩ ត្រូវ​​ប្រកួត​ជា​មួយ ក្រុម​នារី​កម្ពុជា​ទៀត។

បច្ចុប្បន្ន​ ក្រុម​នារី​កម្ពុជាឈរ​លេខ​១​ក្នុង​ពូល B ហើយ​ឥណ្ឌូណេស៊ី ឈរ​លេខ​២ ដោយសារ​ឥណ្ឌូណេស៊ី ប្រកួត​ក្នុង​នាម​ក្នុង​ដី​ជា​មួយ​កម្ពុជា ទោះ​បី​ជា​បញ្ចប់​ដោយ​លទ្ធផល​គ្មាន​គ្រាប់​បាល់​ក៏​ដោយ។

ពិន្ទុ​បណ្ណោះ​អាសន្ន​ពូល B

  • លេខ១៖ កម្ពុជា មាន​១​ពិន្ទុ (១​ប្រកួត)
  • លេខ២៖ ឥណ្ឌូណេស៊ី មាន​១​ពិន្ទុ (១​ប្រកួត)
  • លេខ​៣៖ ម៉ាឡេស៊ី មាន​០​ពិន្ទុ (មិន​ទាន់​ប្រកួត)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម