ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ៧ប្រទេស ពួតដៃគ្នាជួយអ៊ុយក្រែន ទប់ទល់ជាមួយរុស្ស៊ី
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែរីកធំៗទៅហើយដោយពេលនេះ មានប្រទេសអឺរ៉ុបចំនួន៧ដែលសុទ្ធសឹងជាសមាជិកអង្គការណាតូ បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ជាពិសេសគឺផ្តោតលើគ្រាប់កាំភ្លើងធំតែម្តង។
ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ ឡេតូនី ន័រវែស ប៉ូឡូញ និងស៊ុយអែត បានប្រកាសពួតដៃគ្នាជួយអ៊ុយក្រែន និងវិនិយោគលើឧស្សាហកម្មការពារជាតិ នារយៈពេលប៉ុន្មានខែខាងមុខនេះ ក្នុងគោលបំណងទប់ទល់ជាមួយរុស្ស៊ីនិងនាំសន្តិភាពជូនដល់អ៊ុយក្រែន។
មិនត្រឹមប៉ុណ្ណឹង ប្រទេសទាំង៧ ថែមទាំងប្តេជ្ញាចិត្តពង្រឹងខែលការពារនិងបង្កើនការគំរាមប្រឆាំងការវាយប្រហារ ព្រមទាំងពង្រីកទណ្ឌកម្មប្រឆាំងរុស្ស៊ីក៏ដូចជាប្រទេសទាំងឡាយណាដែលគាំទ្រការវាយលុករបស់លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ។
សេចក្តីប្រកាសនេះកើតឡើង២ថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបែរឡាំង ថា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងប៉ូឡូញ បានពិភាក្សាគ្នារួចអស់ហើយ អំពីការជួយពង្រឹងកម្លាំងទ័ពអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយរុស្ស៊ី។
ជុំវិញបញ្ហានេះរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz ក៏និយាយដែរថា «អឺរ៉ុបត្រូវតែខំប្រឹងបន្ថែមទៀត ហើយត្រូវតែធ្វើសកម្មភាពជាមួយគោលដៅធំ ដើម្បីក្លាយជាដៃគូដ៏ល្អសម្រាប់សហរដ្ឋអាមេរិក។ យើងត្រូវតែប្រឹងឲ្យខ្លាំងដើម្បីជួយអ៊ុយក្រែន»។
សូមបញ្ជាក់ថា បច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមមុខនឹងស្ថានភាពកាន់តែលំបាក នៅសមរភូមិជួរមុខ។ ជាពិសេស រុស្ស៊ីបាននាំទាហានកូរ៉េខាងជើងឲ្យមកចូលរួមក្នុងសង្រ្គាមនេះទៀត ហើយអ្វីដែលគួរឲ្យកាត់សម្គាល់នោះគឺថា ពួកគេត្រូវបញ្ជូនទៅតំបន់ Kursk រួចទៅហើយ។
មុននេះ អ្នកជំនាញអន្តរជាតិមួយចំនួនក៏ហ៊ានអះអាងរួចទៅហើយផងដែរថា ពិតណាស់! សង្គ្រាមលោកលើកទី៣ កំពុងកើតឡើងមែន ព្រោះក្រៅពីសម្ព័ន្ធមិត្តរុស្ស៊ីមកជួយកងកម្លាំងរបស់លោកពូទីនហើយនោះ ឯនៅខាងអ៊ុយក្រែន ក៏មានខ្នងបង្អែកលោកខាងលិច ជួយឥតឈប់ដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


