ព័ត៌មានអន្ដរជាតិ
មនុស្ស៥៤នាក់ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេរីយ៉ា
យ៉ាងហោចណាស់សាកសពចំនួន៥៤ត្រូវបានគេរកឃើញពីទន្លេ Niger របស់ប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីទូកមួយគ្រឿងដឹកអ្នកដំណើរជាង២០០នាក់បានក្រឡាប់កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេរញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ខែធ្នូនេះ។

អ្នកជិះលើទូកចំនួន២៤នាក់ត្រូវបានជួយសង្គ្រោះ ដែលខ្លះកំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ប៉ុន្តែមនុស្សរាប់សិបនាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ។ ក្រុមអ្នកមុជទឹកនៅតែស្វែងរកអ្នកដែលបានបាត់ខ្លួន ប៉ុន្តែក្តីសង្ឃឹមកំពុងធ្លាក់ចុះចំពោះលទ្ធភាពនៃការស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈអាជីវករផ្សារនិងកម្មករកនៅសិដ្ឋានភាគច្រើនស្ថិតក្នុងចំណោមអ្នកដំណើរ។
ទូកនេះកំពុងធ្វើដំណើរពីរដ្ឋ Kogi ទៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា និងទៅប្រទេសជិតខាងនីហ្សេសម្រាប់ដំណើរកម្សាន្តនៅទីផ្សារ។ មូលហេតុនៃគ្រោះថ្នាក់នេះគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែមានអ្នកស្លាប់ច្រើនគឺដោយសារអ្នកធ្វើដំណើរជាច្រើនប្រហែលជាមិនបានពាក់អាវពោងការពារ។

ឧបទ្ទវហេតុកើតឡើងចុងក្រោយបង្អស់នៃឧប្បត្តិហេតុទូកលើផ្លូវទឹកក្នុងប្រទេសនេះ។ ទោះបីជាមានការណែនាំអំពីសុវត្ថិភាពក៏ដោយ ក៏ច្បាប់កម្រត្រូវបានអនុវត្ត ហើយមានមនុស្សតិចណាស់ដែលទទួលខុសត្រូវ។ វាក៏ជាលើកទីបីហើយដែលទូកដឹកអ្នកដំណើរបានលិចក្នុងប្រទេសនីហ្សេរីយ៉ាក្នុងរយៈពេល៦០ថ្ងៃចុងក្រោយនេះ។
កាលពីខែមុន ទូកកាណូតឈើដែលផ្ទុកអ្នកដំណើរជិត ៣០០នាក់ បានក្រឡាប់ និងលិចនៅកណ្តាលទន្លេ Niger សម្លាប់មនុស្សជិត ២០០នាក់។ ជាមួយគ្នានេះទើបតែសប្តាហ៍មុន មនុស្សប្រាំនាក់បានស្លាប់ដោយសារទូកពីរបានបុកគ្នានៅរដ្ឋ Delta ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


