ព័ត៌មានជាតិ
ក្រសួងអប់រំ បានពានរង្វាន់ The Wenhui Award 2022 ក្នុងការចូលរួមលើកកម្ពស់នវានុវត្តន៍នៃការអប់រំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ទទួលបានពានរង្វាន់ The Wenhui Award 2022 នៅទីក្រុង Tianjin សាធារណរដ្ឋប្រជាមានិតចិន ក្នុងការរួមចំណែកលើកកម្ពស់នវានុវត្តន៍នៃការអប់រំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រសួងអប់រំ បានបញ្ជាក់ថា ពានរង្វាន់ Wenhui ត្រូវបានសហការបង្កើតឡើងដោយអង្គការ UNESCO Asia-Pacific Programme of Education Innovation for Development និង National Commission of the People’s Republic of China for UNESCO នៅឆ្នាំ២០១០ ដើម្បីទទួលស្គាល់បុគ្គល ឬ ស្ថាប័ន ដែលបានចូលរួមលើកកម្ពស់នវានុវត្តន៍នៃការអប់រំនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
យ៉ាងណាមិញ ការទទួលបានពានរង្វាន់នេះ ស្ថិតនៅក្រោមការសម្របសម្រួលរបស់ UNESCO Asia-Pacific ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និង National Commission of the People’s Republic of China for UNESCO ប្រចាំសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


